ព័ត៌មានជាតិ
អង្គភាពច្រកចេញចូលតែមួយទូទាំងប្រទេស ផ្តល់សេវារដ្ឋបាល ៤៤២ ១០៨ លើក ក្នុងឆ្នាំ២០២១
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ អង្គភាពច្រកចេញចូលតែមួយទាំង ២៥រាជធានី-ខេត្ត ផ្តល់សេវារដ្ឋបាលបាន ចំនួន ៤៤២ ១០៨ លើ ១៤វិស័យ។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាន៍បែបនេះ ក្នុងវិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបន្តទៀតថា ចំពោះការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ ២០៤ គោលដៅវិញ បានផ្តល់សេវារដ្ឋបាលចំនួន ៧៥០ ៨៦៩ លើ ១៤វិស័យ ក្នុងនោះក្រសួងមហាផ្ទៃ បានផ្តល់ការគាំទ្រដល់ការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំដល់ប្រធាន អនុប្រធាន និងមន្ត្រីនៃការិយាល័យប្រជាពលរដ្ឋ ដែលបង្កើតឡើងទាំងថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុងស្រុកខណ្ឌ ដើម្បីសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបំពេញការងារ និងផ្តល់សេវារដ្ឋាបាលថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបន្ថែមថា ការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥គោលដៅ បានទទួលបណ្តឹង និងព័ត៌មានផ្សេង ចំនួន ១ ៤១៧ ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៨៨៥ ករណី បណ្តឹងក្រៅសមត្ថកិច្ច ចំនួន ២៧០ ករណី និងព័ត៌មានផ្សេងៗ ចំនួន ៣៣ ករណី។ ដោយឡែកការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ ១២០ គោលដៅ ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗ បានចំនួន ១១ ៩០៩ ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៣០៥ ករណី បណ្តឹងក្រៅសមត្ថកិច្ច ២១៨ ករណី និងព័ត៌មានផ្សេងៗ ១១ ៣៨៦ ករណី៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ