ព័ត៌មានជាតិ
សមត្ថកិច្ចចុះដកហូតគ្រឿងចក្រមួយគ្រឿង ឈូសឆាយកាយដីស្រែ ឆ្លៀតឱកាសរំលោភយកដីប្រឡាយរដ្ឋ
បាត់ដំបង ៖ សមត្ថកិច្ចចុះដកហូតគ្រឿងចក្រមួយគ្រឿងដែលប្តីប្រពន្ធ២នាក់ ឈូសឆាយកាយដីស្រែខ្លួន ឆ្លៀតឱកាសពង្រីកទំហំដីស្រែចូលរំលោភលើដីចំណីប្រឡាយរបស់រដ្ឋជាច្រើនម៉ែត្រ ទើបបែកធ្លាយដល់អាជ្ញាធរខេត្តហើយ បញ្ជាឲ្យសមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ករណីខាងលើនេះ លោកសឿម .ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា ករណីប្រព្រឹត្តបទល្មើសឈូសឆាយកាយដីចំណីប្រឡាយខាងលើ ជនបង្កបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកបន្តឲ្យដឹងថា ជនបង្កមានឈ្មោះកន .សៅរ៉េត អាយុ៣២ឆ្នាំនិងប្រពន្ធឈ្មោះយ៉យ .កញ្ញាអាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ម្ចាស់កម្មសិទ្ធិដីស្រែខាងលើនៅថ្ងៃកើតហេតុបានជួលគ្រឿងចក្រមួយគ្រឿងចូលឈូសឆាយរំលោភយកដីចំណីប្រឡាយរបស់រដ្ឋដើម្បីពង្រីកផ្ទៃដីស្រែរបស់ខ្លួននាំឲ្យប៉ះពាល់លើដីរបស់រដ្ឋប្រវែង៣៦ម៉ែត្រx៦ម៉ែត្រនិងជីកយកអាចម៍ដីជម្រៅ០១ម៉ែត្រថែមទៀត។

លោកសឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបន្តថា ករណីខាងលើក្រោយសមត្ថកិច្ចនិងក្រុមការងារបានចុះអន្តរាគមន៍ទប់ស្កាត់អាជ្ញាធរខេត្តបានតម្រូវឲ្យម្ចាស់ដីស្រែធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរនិងតម្រូវឲ្យយកអាចម៍ដីមកចាក់បំពេញដីចំណីប្រឡាយឱ្យបានល្អដូចដើមវិញហើយត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពល្មើសគ្រប់រូបភាពបន្តទៅទៀត។

ក្រោយការព្រមានពីអាជ្ញាធរខេត្តម្ចាស់ស្រែបានចេញមុខជួលគ្រឿងចក្រ១ផ្សេងទៀតដើម្បីកាយយកអាចម៍ដីបំពេញដីចំណីប្រឡាយវិញ ក្រោយពីម្ចាស់គ្រឿងចក្រដែលកាយប៉ះពាល់បើកគេចបាត់ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់គ្រឿងចក្រដើម្បីឲ្យចូលខ្លួនមកបំភ្លឺជុំវិញករណីខាងលើនេះនិងកសាងសំណុំរឿងទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សៅ សារិទ្ធ



-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង