ព័ត៌មានជាតិ
កម្ពុជា ទទួលបានក្រុមហ៊ុនវិនិយោគជិត ៣ពាន់ក្រុមហ៊ុន នៅឆ្នាំ ២០២១
គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុនវិនិយោគមានចំនួនសរុប ២ ៩៥០ក្រុមហ៊ុន (ធៀបឆ្នាំ ២០២០ កើន ៨៥ក្រុមហ៊ុន) ក្នុងនោះវិស័យកសិកម្មចំនួន ២៥៤ក្រុមហ៊ុន មាន ១៩សញ្ជាតិ វិស័យទេសចរណ៍ ១២៦ក្រុមហ៊ុន មាន ១៨សញ្ជាតិ វិស័យហេដ្ឋារចនាសម្ព័ន្ធ ១៦១ក្រុមហ៊ុន មាន ១៧សញ្ជាតិ និងវិស័យរោងចក្រសហគ្រាសចំនួន ២ ៤០៩ក្រុមហ៊ុន មាន ៤០សញ្ជាតិ។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

របាយការណ៍ដដែលបានឲ្យដឹងថា ការគ្រប់គ្រងមុខរបររបស់ជនបរទេស ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តជំរុញការចុះធ្វើអធិការកិច្ចហត្ថពលករបរទេសនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា បានចំនួន ២ ៦៩៩គោលដៅ មានពលករបរទេសចំនួន ២៨ ៨៦៣នាក់ ក្នុងនោះរកឃើញគ្មានប័ណ្ណការងារចំនួន ៤៦៦នាក់ ធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២៣៣ ០០០ ០០០រៀល។
នៅឆ្នាំ ២០២១ ពលករបរទេសមកធ្វើប័ណ្ណការងារនៅក្រសួងការងារ មានចំនួន ១០០ ៦៩៨នាក់ ធៀបឆ្នាំ ២០២០ថយចុះ ២៣៨នាក់។
ចំណែកក្រុមបឹ្រក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៦១គម្រោង ដោយគិតជាទំហំទឹកប្រាក់ប្រមាណជិត៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ គម្រោងវិនិយោគនេះ គឺមានការធ្លាក់ចុះជិតពាក់កណ្តាល បើធៀបទៅនឹងឆ្នាំ២០២០ ដោយសារតែការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩៕
អត្ថបទ៖ ទួន សុផល


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ