Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​ការទូតសេដ្ឋកិច្ចកម្ពុជា​ ជួបពិភាក្សា​​ជាមួយក្រុមប្រឹក្សា​កិច្ចការបរទេសតួកគី​

បានផុស

នៅ

ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានជួបពិភាក្សាការងារ ជា​មួយក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEIK) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជំនួបពិភាក្សា​នេះ ប្រព្រឹត្តិទៅ​ក្រោមវត្តមានរបស់លោក ប្រាក់ ផល្លា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាតំណាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក សន ច័ន្ទរិទ្ធី តំណាង​​ប្រធានក្រុមការ​ងារសម្របសម្រួលការទូតសេដ្ឋ កិច្ច ដោយមានការចូលរួម​ពីតំណាងក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគីជាង ​២០នាក់។

បើតាមលទ្ធផលជំនួបបាន​បញ្ជាក់ថា កិច្ចពិភាក្សានេះ ផ្តោត​លើប្រធានបទសំខាន់មួយចំនួនដូចជា៖ ការផ្សព្វផ្សាយ ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ការលើក​កម្ពស់ពាណិជ្ជកម្ម និងការជំរុញវិស័យ​ទេស​ចរណ៍ និងវប្បធម៌។

គោលបំណងសំខាន់ នៃ​កិច្ចប្រជុំនេះ គឺដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជា តាមរយៈច្បាប់វិនិយោគថ្មី ដែលមានភាពអនុគ្រោះច្រើន ពង្រីកឱកាសទីផ្សាររបស់កម្ពុជា តាមរយៈអនុវត្តកិច្ចព្រមព្រៀងសេរីទ្វេភាគី និងពហុភាគី និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា តាមរយៈវិធានការនានារបស់រាជរដ្ឋាភិបាល រួមមានការបើកទទួលទេសចរណ៍វ៉ាក់សាំង បន្ទាប់ពីជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងដែលកម្ពុជា សម្រេចបានជិត​ ៩០ភាគរយ នៃចំនួនប្រជាជនសរុប និងកម្មវិធីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងជំរុញការធ្វើដំណើរទៅវិញទៅមក រវាងប្រទេសទាំងពីរ៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម