Connect with us

ព័ត៌មានជាតិ

ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​ជាង​២០​គីឡូ ​ប្រុង​ចូល​សាលា​ខណ្ឌ​ច្បារអំពៅទាំងព្រឹក

បានផុស

នៅ

​​ពស់ថ្លាន់​ញី​មួយ​ក្បាល​ ទម្ងន់​ប្រមាណ​ជាង​២០​គីឡូក្រាម ​បាន​មក​សំងំ​ក្នុង​ទុយយោ​បូម​ខ្សាច់​ នៅ​ចំ​មុខ​សាលា​ខណ្ឌ​ច្បារអំពៅ បម្រុង​ចូល​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១២​ ខែធ្នូ ​នៅមុខ​សាលា​ខណ្ឌ​ច្បារអំពៅ​ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ច្បារអំពៅ​ទី​១​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ពី​លោក​ គ្រី ហុច មន្ត្រី​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ព្រលឹមស្រាង​ៗ​កម្លាំង​សន្តិសុខ​របស់​សាលា​ខណ្ឌ​ បាន​ធ្វើ​អនាម័យ​នៅ​ក្នុង​និង​មុខ​បរិវេណ​សាលា​ខណ្ឌ ​ក៏​ប្រទះឃើញ​ពស់ថ្លាន់​មួយ​ក្បាល​មានបំណង​វា​ចេញពី​ក្នុង​ទុយយោ​ជ័រ​បូម​ខ្សាច់​ទើប​មានការ​ភ្ញាក់ផ្អើល​ និង​ចាប់​យក​មក​ទុក​ដើម្បី​ផ្តល់​ជូន​អង្គការ​អភិរក្ស​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។ លោក​ គ្រី ហុច បាន​បន្តថា ​ពស់ថ្លាន់​នេះ ​មិន​ដឹង​ជា​វា​មក​ពីណា ហើយ​ម្យ៉ាងទៀត​ទីតាំង​សាលា​ខណ្ឌ​ស្ថិត​ក្នុង​កណ្តាល​ក្រុង ​ឃ្លាតឆ្ងាយ​ពី​ដី​បឹង​មិន​ដឹង​ពស់​នេះ​ មកពី​ទីណា​ទេ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​នាយប៉ុស្តិ៍​រដ្ឋបាល​រលួស​ ត្រូវគេ​វាយ​បី​ដៃ​ ករណី​ចុះ​ដោះស្រាយ​​គ្រោះថ្នាក់​ចរាចរណ៍​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម