Connect with us

ព័ត៌មានជាតិ

លោក នួន ផារ័ត្ន ៖ ការទុកដាក់ និងប្រមូលសំរាម ចេញពីរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន  

បានផុស

នៅ

នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាម ចេញពីរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួន ៣មានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋផងដែរ នោះ។

នេះបើតាមការបញ្ជាក់ពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិ​បាលរាជធានីភ្នំពេញ ខណៈដែលលោក អញ្ជើញទទួលធុងសំរាមពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅលើសួនច្បារសម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២២នេះ។

លោក នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា ការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋ ជាការខិតការខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសការអប់រំប្រជាពលរដ្ឋឲ្យបានដល់ដឹង ពីការទុកដាក់ ការញែកសំរាមសំណល់រឹងទៅតាមប្រភេទរបស់វា ដែលធ្វើឲ្យរាជធានីភ្នំពេញស្អាតបន្ថែម ពីលើពេលបច្ចុប្បន្នមួយកម្រិតទៀត។

លោកបន្តថា នាពេលបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុនប្រមូលសំរាមចំនួន ៣ប្រកួតប្រជែងគ្នា លើការប្រមូលសំរាម ដែលធ្វើឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព មានបរិស្ថានល្អប្រសើរជាងមុនយ៉ាងខ្លាំង។ បន្ថែមពីនេះវិស័យឯកជន និងប្រជាពលរដ្ឋ ក៏បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំផងដែរ ដែលធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានភាពរីករាយសប្បាយចិត្ត។

ក្នុងឱកាសនោះ លោក នួន ផារ័ត្ន ក៏បានអំពាវនា​វឲ្យប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនចូលរួម ជាមួយរដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀត លើការទុកដាក់សំរាម ដើម្បីឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាព មានបរិស្ថានល្អប្រសើរជាងមុន បន្ថែមទៀត។

សូមជម្រាបថា ក្នុងកម្មវិធីនោះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន ៥០ ឈុត ត្រូវនឹង ១៥០ធុង ជូនរដ្ឋបាលរាជធានី ដើម្បីដាក់នៅទីតាំងសួនសាធារណៈមួយចំនួន នៅរាជធានីភ្នំពេញ៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៥ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម