Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរការងារណែនាំឱ្យយុវជនងាកមកចាប់អារណម្មណ៍លើមុខជំនាញវិជ្ជាជីវៈងាយស្រួលរក​ការងារធ្វើ​

បានផុស

នៅ

លោក ណ​យ ច័ន្ទ​តារា ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌល​គី​រី​ បាន​ណែនាំ​ដល់​យុវជនឱ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​មុខជំនាញ​វិជ្ជាជីវៈ​ព្រោះ​ងាយស្រួល​រក​ការងារ​ធ្វើ​ និង​ទ​ទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ទៀតផង​។​

លោក ណ​យ ច័ន្ទ​តារា ​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ពិធី​បើកប​វេ​សន​ការឆ្នាំ​សិក្សា ២០២១-២០២២ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈនៃ​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ​ការបណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈបាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្របង្កើន​ចំណូល​គ្រួសារ និង​ឆ្លើយតប​ចំពោះ​តម្រូវការ​ទីផ្សារ​ការងារ​ដែល​កំពុង​ខ្វះខាត​នៅក្នុង​ខេត្តមណ្ឌលគិរី​។​

លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា «​មាន​យុវជន​មួយចំនួនមិនសូវ​ឲ្យ​តម្លៃ​ទៅលើ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នេះ​ទេ ក៏ប៉ុន្តែ​ធាតុពិតការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នេះ បានផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដូច​ជាការ​ចំណេញ​ពេលវេលា​សិក្សា រៀន​ដោយ​ឥតគិតថ្លៃ ងាយស្រួល​រក​ការងារ​ធ្វើ ឬ ប្រកប​អាជីព​ខ្លួនឯង និង​ទទួលបាន​ប្រាក់ចំណូល ប្រាក់ខែ​ខ្ពស់ ជាដើម​»​។​ លោក​ប្រធាន​មន្ទីរ​បាន​សំណូមពរ​ឲ្យ​សិស្ស​និស្សិត​ទាំងអស់ត្រូវខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ ទាំង​ទ្រឹស្ដី​និង​ការអនុវត្ត​ផ្ទាល់ដើម្បី​ទទួលបាន​ចំណេះ​ជំនាញ​ពិតប្រាកដ ។​

លោកស្រី វិ​ន ស៊ី​ធួន អភិបាលរង​ខេត្តមណ្ឌលគិរី បាន​មានប្រសាសន៍ថា ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន​និង​ជន​ងាយ​រងគ្រោះបានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ការធ្វើ​ចំណាក​ស្រុក និង​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​អនុផល​ព្រៃឈើឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់ព្រមទាំង​បង្កើន​ចំណូល​គ្រួសារ​។​

លោកស្រី​អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា​« យុវជនចាំបាច់​ត្រូវតែមាន​ជំនាញ​មួយ​ពិតប្រាកដ ដើម្បី​ជា មុខរបរ​ចិញ្ចឹមជីវិតហើយ​ដើម្បី​បាន​ជំនាញ​ពិតប្រាកដ ក្មួយៗ​សិស្ស​និស្សិត ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រយកចិត្តទុកដាក់​ស្ដាប់​ការពន្យល់​ណែនាំ​របស់​លោកគ្រូ​អ្នកគ្រូព្យាយាម​អនុវត្ត​ពេល​ចុះ​កម្មសិក្សា​»​។​

ជាមួយគ្នានេះដែរ លោកស្រី វិ​ន ស៊ី​ធួន ក៏បាន​ផ្ដាំផ្ញើ​ដល់​សិស្ស និស្សិតទាំងអស់ ត្រូវ​ធ្វើជា​គំរូ​ល្អ ជា​ទំពាំង​ល្អ​សម្រាប់ គ្រួសារ សង្គមនិង​ត្រូវ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​សូម​ចូលរួម​អនុវត្ត​វិធានការ ៣ ការពារ៣​កុំ និង​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់គ្នាដើម្បី​ការពារ​ខ្លួន​និង​ក្រុមគ្រួសារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

លោក កោ គឹម​អាន ប្រធាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​សម្រាប់ឆ្នាំ​សិក្សា ២០២១-២០២២ នេះ មាន​សិស្ស​និស្សិត​សរុប​ចំនួន ៩០ នាក់ ស្រី៥៣​នាក់ សិស្ស​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​មាន​ចំនួន ២៥ នាក់ សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​កម្រិត ១ ចំនួន ៨​នាក់ កម្រិត​២ ចំនួន ១៥ នាក់ និង​កម្រិត ៣ ជំ​នួន ៧ នាក់ ក្រៅពីនេះ មាន​ថ្នាក់​កុំព្យូទ័រ អ៊ុតសក់​ផាត់មុខជួសជុល​ម៉ូតូ​និង​ថ្នាក់​ស្ពាន​ចម្លង​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

Sokha Hotels

ព័ត៌មានពេញនិយម