Connect with us

ព័ត៌មានជាតិ

លោក សុខ សារឿន​ អតីត​មេបញ្ជាការ​របស់​សម្ដេច​តេជោ​នាទសវត្សរ៍​ ៧០ ​ទទួល​មរណភាព​ នៅ​អាយុ​ ៧៩​ ​ឆ្នាំ ​

បានផុស

នៅ

លោក នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលជាមេទ័ព​តស៊ូទស​វត្សរ៍ឆ្នាំ ៧០ និងជាអតីតមេបញ្ជាការរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ១០៖៤៥ នាទី ព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅ​មន្ទីរពេទ្យកាលម៉ែត្រ ដោយរោគាពាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មរណភាពរបស់លោក សុខ សារឿន គឺជាការបាត់បង់ អតីតអ្នកកាន់អាវុធតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា ចំណងមិត្តភាពរវាងសម្ដេច និងលោកនាយឧត្តមសេនីយ៍ សុខ សារឿន មិនបានផ្លាស់ប្ដូរនោះទេ ចាប់តាំងពីទស្សវត្សរ៍ ៧០ រហូតមកល់បច្ចុប្បន្ន ទោះបីជាតួនាទីបុណ្យសក្ដិខុសគ្នាក្ដី។

សម្ដេចតេជោ “ទោះសភាពការ ទោះសភាពការណ៍ មានការប្រែប្រួល ទាំងនយោបាយសេដ្ឋកិច្ច សង្គម ទាំងឋានៈ តួនាទី ទាំងវ័យ និងរូបកាយ តែចំណងមិត្តភាព និងភាពជាបងប្អូនរវាងគាត់ និងខ្ញុំមិនបានផ្លាស់ប្ដូរទេ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខចំពោះ នាយឧត្តមសេនីយ៍ សុខ សារឿនដោយលើកឡើងថា «មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្ន ក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត»។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមចែករំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ លោកស្រី សុខ លាង និងបុត្រាបុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម