ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ គាំទ្រប្រមូលចំណូលពន្ធជូនរដ្ឋ
មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាគាំទ្រការប្រមូលចំណូលពន្ធជូនរដ្ឋ ពីព្រោះបើប្រមូលចំណូលមិនបានវាជាមហន្តរាយសម្រាប់ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងយ៉ាងនេះថា “ត្រូវតែរួមគ្នា ដើម្បីធ្វើយុទ្ធនាការ គាំទ្រដល់ស្ថាប័នប្រមូលចំណូល ដូចជាអង្គភាពគយ និងអង្គភាពពន្ធដារជាដើម”។ សម្ដេចថា ប្រសិនបើយើងប្រមូលចំណូលមិនបាន ហើយបែរជាបណ្ដែតបណ្ដោយឲ្យវប្បធម៌អត់ពន្ធ បន្តរស់តទៅទៀត គឺវាជាគ្រោះមហន្តរាយមួយ សម្រាប់ប្រទេសជាតិរបស់យើង។
សម្តេចតេជោបានលើកឡើងថា កន្លងមកសម្ដេចធ្លាប់បានលើកឡើងនូវបទបញ្ជាដាច់ខាត មិនត្រូវឱ្យមានឡានអត់ពន្ធ ឡានចង្កូតស្ដាំ នៅលើដងផ្លូវទៀត។ សម្តេចបន្តថា យើងប្រមូលចំណូលពីឡានដែលអត់ពន្ធ មានចំនួន៥៩៩៣ គ្រឿង ស្មើនឹង៥១លាន៦០ម៉ឺនដុល្លារ (គិតត្រឹមថ្ងៃពីម្សិលមិញ ២២.០២.២០២២) ដូច្នេះតាមប៉ាន់ស្មាន នៅសល់រថយន្តពាក់កណ្ដាលទៀត ដែលមិនទាន់បង់ពន្ធ ដែលមានប្រមាណជាង១០០លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីការដាក់វិធានការតឹងរ៉ឹងរហូតមកដល់ពេលនេះ យើងប្រមូលចំណូលបានពីរអ្នកលួចពន្ធចំនួន៥១លានដុល្លារ ហើយនេះ វាគ្រាន់តែបញ្ហារថយន្តនៅមានបញ្ហាផ្សេងទៀត។
ជាមួយគ្នានោះ សម្តេចបានស្នើឲ្យមន្ត្រី ក៏ដូចជាអ្នកដែលមានប្រាក់ទិញ រថយន្ត ឬម៉ូតូ ប្រើប្រាស់ ត្រូវមានចំណែកសម្រាប់បង់ពន្ធជូនរដ្ឋ យើងមិនអាចធ្វេសប្រហែសលើបញ្ហានេះបានទេ។ បើរដ្ឋគ្មានចំណូល គ្មានអ្វីសម្រាប់ចំណាយទេ “អញ្ចឹងទេសូមឱ្យទាំងអស់គ្នា ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងនគរបាល ទាំងកងទ័ព ទាំងអាវុធហត្ថ ទាំងមន្ត្រីយើងទាំងអស់ហ្នឹង ពីព្រោះអត់មានអ្នកក្រណាមួយ ដែលមានលុយ ទិញឡានទេ អាហ្នឹងនិយាយឱ្យត្រង់តែម្ដង។ អ្នកដែលមានលុយជិះឡានធំៗ ឡានថ្លៃៗ មានលុយទិញហើយ បែរជាបន្លំជ្រកនៅក្រោម ផ្លាកលេខនគរបាល ផ្លាកលេខកងទ័ព ផ្លាកលេខរដ្ឋសភា ផ្លាកលេខព្រឹទ្ធសភា”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះជាការចេញបញ្ជា ដើម្បីធ្វើការងារឲ្យបានសម្រេច។ ប្រសិនបើគ្មានការចូលរួមពីអ្នកពាក់ព័ន្ធទេ មិនអាចសម្រេចបាននូវការប្រមូលចំណូលជូនរដ្ឋនោះទេ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២២ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក