Connect with us

ព័ត៌មានជាតិ

កង​អាវុធហត្ថ​ភ្នំពេញ នៅតែ​បន្ត​ចេញ​អំពាវ ឲ្យ​ប្រជាជន​ចូលរួម​បង្ការ ទប់ស្កាត់​វីរុស​កូ​វីដ​១៩ ​

បានផុស

នៅ

​ក្រោយ​មានការ​ប្រគល់​ភារកិច្ច​ពី​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​បញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ដាក់ចេញ​បទបញ្ជា​ឲ្យ​បន្ត​ផ្សព្វផ្សាយ នូវ​សេចក្ដីណែនាំ​តាមរយៈ​សារ​សំឡេង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចងក្រង​ឡើង ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សាមគ្គី​គ្នា បង្ការ ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល នូវ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខ​រាជរដ្ឋាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ រហូតដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ​នេះ ម៉ូតូ​កង់​បី​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​១២​គ្រឿង ដែល​បំពាក់​ដោយ គ្រឿង​ឧគ្ឃោសនស័ព្ទ​បំពង​សំឡេង ក៏​នៅតែ​បន្ត​ចេញ​ផ្សព្វផ្សាយ និង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម បង្ការ ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល នូវ​ជំងឺ កូ​វីដ​-១៩​នេះ​ឲ្យ​បាន​ខ្ពស់​បំផុត ពិសេស​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​មេរោគ​កាច​សាហាវ​មួយ​នេះ ឆ្លង​ចូល​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាដាច់ខាត បើ​ទោះ​បីជា ស្ថានភាព នៃ​ការ​រក​ឃើញ អ្នក​វិជ្ជមាន ពាក់ព័ន្ធ នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បច្ចុប្បន្ន​នេះ គឺ​មាន​ការ​ថមថយ​ខ្លះៗ យ៉ាងណាក៏ដោយ ក៏​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន នៅតែ​ទទូច សូម​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ត្រូវតែ​បន្ត​ការប្រុងប្រយ័ត្ន បន្ថែម​ទៀត ព្រោះ​ថាវីរុស​នេះ បាន​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍​ជា​ចង្កោមនិងដោយ​កន្លែង ហើយក៏​នៅ​មាន​ហានិភ័យ​ខ្ពស់ នៅឡើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៦ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម