ព័ត៌មានជាតិ
សម្តេចតេជោ ដាក់បទបញ្ជាដាច់ខាតត្រូវប្រមូលពន្ធរថយន្តឲ្យបាន និងមិនលើកលែងចំពោះឡានអត់ពន្ធ
«យើងប្រមូលចំណូលពីឡានដែលអត់ពន្ធ មានចំនួន៥៩៩៣ គ្រឿង ស្មើនឹង៥១លាន៦០ម៉ឺនដុល្លារ (គិតត្រឹមថ្ងៃពីម្សិលមិញ ២២.០២.២០២២) ដូច្នេះតាមប៉ាន់ស្មាន នៅសល់រថយន្តពាក់កណ្ដាលទៀត ដែលមិនទាន់បង់ពន្ធ ដែលមានប្រមាណជាង១០០លានដុល្លារ»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ កន្លងមកសម្ដេចធ្លាប់បានដាក់បទបញ្ជាដាច់ខាត មិនត្រូវឱ្យមានឡានអត់ពន្ធ ឡានចង្កូតស្ដាំ នៅលើដងផ្លូវទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នេះជាការចេញបញ្ជា ដើម្បីធ្វើអនុវត្តការងារឲ្យបានសម្រេច ។ ប្រសិនបើគ្មានការចូលរួមពីអ្នកពាក់ព័ន្ធទេ មិនអាចសម្រេចបាននូវការប្រមូលចំណូលជូនរដ្ឋនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីការដាក់វិធានការតឹងរឹងរហូតមកដល់ពេលនេះ ការប្រមូលចំណូលបានពីរអ្នកលួចពន្ធមានចំនួន៥១លានដុល្លារ។ ហើយនេះ វាគ្រាន់តែបញ្ហារថយន្តនៅមានបញ្ហាផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាគាំទ្រការប្រមូលចំណូលពន្ធជូនរដ្ឋ ពីព្រោះបើប្រមូលចំណូលមិនបានវាជាមហន្តរាយសម្រាប់ប្រទេសជាតិ។
សម្តេចតេជោ មានប្រសាសន៍ដូច្នេះថា “ត្រូវតែរួមគ្នា ដើម្បីធ្វើយុទ្ធនាការ គាំទ្រដល់ស្ថាប័នប្រមូលចំណូល ដូចជាអង្គភាពគយ និងអង្គភាពពន្ធដារជាដើម”។ សម្ដេចបន្តថា ប្រសិនបើយើងប្រមូលចំណូលមិនបាន ហើយបែរជាបណ្ដែតបណ្ដោយឲ្យវប្បធម៌អត់ពន្ធ បន្តរស់តទៅទៀត គឺវាជាគ្រោះមហន្តរាយមួយ សម្រាប់ប្រទេសជាតិរបស់យើង។

បើតាមសម្តេចតេជោ អ្នកដែលមានប្រាក់ទិញ រថយន្ត ឬម៉ូតូ ប្រើប្រាស់ ត្រូវមានចំណែកសម្រាប់បង់ពន្ធជូនរដ្ឋ យើងមិនអាចធ្វេសប្រហែសលើបញ្ហានេះបានទេ។ «បើរដ្ឋគ្មានចំណូល គ្មានអ្វីសម្រាប់ចំណាយទេ អញ្ចឹងទេសូមឱ្យទាំងអស់គ្នា ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងនគរបាល ទាំងកងទ័ព ទាំងអាវុធហត្ថ ត្រូវតែបង់ពន្ធ»។ សម្តេចសង្កត់ធ្ងន់ទៀតថា អត់មានអ្នកក្រណាមួយ ដែលមានលុយ ទិញឡានទេ។ អ្នកដែលមានលុយជិះឡានធំៗ ឡានថ្លៃៗ មានលុយទិញហើយ បែរជាបន្លំជ្រកនៅក្រោម ផ្លាកលេខនគរបាល ផ្លាកលេខកងទ័ព ផ្លាកលេខរដ្ឋសភា ផ្លាកលេខព្រឹទ្ធសភា គេចពីការបង់ពន្ធទៅវិញ៕ កោះកែវ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង