Connect with us

ព័ត៌មានជាតិ

កូ​កា​-​កូ​ឡា កម្ពុជា​ប្រគល់​ធុង​បែងចែក​សំរាម​ជូន​សាលា​រាជធានី​ភ្នំពេញ

បានផុស

នៅ

រាជធានី​ភ្នំពេញ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២៖ ដើម្បី​ចូលរួម​គាំទ្រ​ការគ្រប់គ្រង​សំណល់​ក្នុង​សហគមន៍​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន និង​កំពុងធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ដាក់ពង្រាយ​ធុង​បែងចែក​សំរាម​នៅក្នុង​រាជធានី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ធុង​បែងចែក​សំរាម​ចំនួន​៥០​ឈុត (១៥០​ធុង​) នឹងត្រូវ​ដាក់​នៅតាម​សួនច្បារ​សាធារណៈ​ធំៗ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ជំរុញ​ការអនុវត្ត​របស់​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ការបែងចែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ ពិធី​ប្រគល់ និង​ទទួល​ធុង​បែងចែក​សំរាម​ដែល​បានរៀបចំ​ធ្វើឡើង ក្រោម​អធិបតីភាព ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក DAVID WIGGLESWORTH អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា​។ ភាពជា​ដៃគូ​នេះ គឺជា​ការបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា​ក្រោម​ចក្ខុវិស័យ “​ពិភពលោក​គ្មាន​សំរាម​” ដើម្បី​ឈានទៅ​សម្រេចបាន​ឱ្យចេញ​ជា​រូបរាង​ជាក់ស្តែង​នៅ​កម្ពុជា​។

​គំនិត​ផ្តួចផ្តើម​នេះ បានដាក់​អនុវត្ត​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០២០ ក្នុង​គោលដៅ​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ លើ​ការបែងចែក និង​កែច្នៃ​សំណល់​ឡើងវិញ​។ ក្រុមហ៊ុន បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ដាក់ពង្រាយ​ធុងសំរាម ប្រមាណ​៨៥០​ធុង នៅតាម​ទីសាធារណៈ ផ្សារ សាលារៀន​នានា ចំនួន ១២០​ទីតាំងនៅ​ទូទាំងប្រទេស​រួចមកហើយ​។​

​ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា “​រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់​យុទ្ធសាស្ត្រ​កាត់បន្ថយ និង​គ្រប់គ្រង​កាកសំណល់ ដោយ​ចាប់ផ្តើម​ពី​ការអប់រំ​ប្រជាពលរដ្ឋ អំពី​ការគ្រប់គ្រង​សំរាម​របស់ខ្លួន​។ យើង​គាំទ្រ​ដល់​ចក្ខុវិស័យ​របស់​វិស័យ​ឯកជន រួមទាំង​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ផងដែរ ក្នុងការ​រួមចំណែក​ឆ្ពោះទៅរក​សហគមន៍​កាន់តែ​ស្អាត និង​បៃតង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងន័យនេះ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា ពិតជា​បាន​ចូលរួមចំណែក​ក្នុងការ​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជាពិសេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​។ យើង​កោតសរសើរ ចំពោះ​កិច្ចប្រឹងប្រែង​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា ក្នុងការ​លើកកម្ពស់​កា​របែង​ចែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ការប្រមូល​សំរាម​នៅក្នុង​សហគមន៍ ហើយ​យើង​សង្ឃឹមថា ប្រជាពលរដ្ឋ និង​សហគមន៍​កាន់តែច្រើន​ថែមទៀត នឹងចូលរួម​ធ្វើការ​ងារ​ជាមួយ​យើង​ក្នុងការ​ការពារ​បរិស្ថាន​របស់​យើង ដោយ​ចាប់​ផ្តើមចេញពី​ទង្វើ​សាមញ្ញ​ដោយ​គ្រាន់តែ​បែងចែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ការកែច្នៃ​សំរាម​ឡើងវិញ​”​។​

​ឈុត​បែងចែក​សំរាម​នីមួយៗ មាន​ភា្ជ​ប់​ជាមួយ​នូវ​សារ​អប់រំ រំលឹក​ប្រជាពលរដ្ឋ​ពី​ការ​ទុកដាក់​សំណល់​ប្លា​ស្ទិ​ក ឲ្យ​ដាច់ដោយឡែក​ពី​សំណល់​ផ្សេងទៀត ដូចជា​សំណល់​អា​លុយ​ម៉ី​ញ៉ូ​ម ដប និង​សំណល់​ទូទៅ​ជាដើម​។ ការបែងចែក​សំណល់​ប្លា​ស្ទិ​កបាន​ត្រឹមត្រូវ នឹងធ្វើ​ឱ្យ​សំណល់​ប្លា​ស្ទិ​ក ដែល​អាច​កែច្នៃ​បាន កាន់តែ​មានឱកាស​ទទួល​បានការ​ប្រើប្រាស់​ឡើងវិញ ទទួលបាន​ការកែច្នៃ​ប្រើប្រាស់​ឡើងវិញ និង​អាចបង្កើត​បានជា​វត្ថុ​ដែលមាន​ប្រយោជន៍​ម្ដងទៀត​។​

​ក្នុង​ពិធី​ប្រគល់​ធុង​បែងចែក​សំណល់​នេះ លោក DAVID WIGGLESWORTH អគ្គនាយក​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន និង​កំពុងធ្វើការ​យ៉ាងសកម្ម​លើ​ការលើកកម្ពស់​ការប្រមូល និង កែច្នៃ សំបក​វេច​ខ្ចប់​ប្លា​ស្ទិ​ក​ផលិតផល​របស់​យើង រួមមាន ដប​ប្លា​ស្ទិ​ក​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន ក៏ដូចជា​ស្បោង​ប្លា​ស្ទិ​ករុំ​ផលិតផល​របស់​យើង​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​អាទិភាព​របស់​យើង​ឆ្ពោះទៅកាន់​គោលដៅ​ជាស​កល ដើម្បី​សម្រេចបាន​នូវ​ការប្រមូល និង​កែច្នៃ​ឡើងវិញ​នូវ​រាល់​សំបក​វេច​ខ្ចប់​ប្រភេទ​ដប​ប្លា​ស្ទិ​ក ឬ​កំប៉ុង​ទាំងអស់​ដែល​យើង​លក់​នៅលើ​ទីផ្សារ នៅត្រឹម​ឆ្នាំ​២០៣០”​។​

​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បន្ត​ព​ន្លឿ​ន​កិច្ចប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​ប្រមូល និង​កែច្នៃ​ឡើងវិញ​នៅ​ទូទាំងប្រទេស​។ នៅ​ដើមឆ្នាំ​២០២០ ក្រុមហ៊ុន​បានចេញ​លក់​ទឹក​ពិសា​ដា​សានី​ចំណុះ ៣៥០ មី​លី​លីត្រ ដែលមាន​សំបក​ដប​ដំបូង​ផលិត​ពី​ប្លា​ស្ទិ​ក​ដែល​បាន​កែច្នៃ​រួច​១០០% ឬ​ហៅថា “Recycled PET / rPET”​។ គិត​ត្រឹម​ឆ្នាំ​២០២១ តាមរយៈ​កិច្ចសហការ​ជាមួយ​ដៃគូ​អាជីវកម្ម និង​ក្រុមហ៊ុន​ដៃគូ​កែច្នៃ​ប្លា​ស្ទិ​ក កូ​កា​-​កូ​ឡា កម្ពុជា បាន​ប្រមូល និង​កែច្នៃ​សំណល់​ប្លា​ស្ទិ​ក បាន​ចំនួន ១.៤៥០​តោន​។ ដើម្បី​ស្វែងយល់​បន្ថែមទៀត​អំពី​ចក្ខុវិស័យ “​ពិភពលោក​គ្មាន​សំរាម​” របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា ឬ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​៖ facebook.com/Cambodia Beverage Company Ltd៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ២ខ្សែ​និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​ចាក់​បេតុង​ឆ្អឹងដែក

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ 

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ថា នឹងធ្វើឱ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោចបានម្ដងក្នុងមួយជីវិត

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១៧ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១៩ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

កីឡា១០ ម៉ោង មុន

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

Sokha Hotels

ព័ត៌មានពេញនិយម