ព័ត៌មានជាតិ
ឆ្មក់បង្ក្រាបក្រុមលេងល្បែង ឃាត់ខ្លួន៧នាក់ រួមនិងវត្ថុតាងមួយចំនួន
កន្លែងភ្នាល់ល្បែងស៊ីសងមួយកន្លែង ស្ថិតនៅចំណុចភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ចុះបង្ក្រាប កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤:៥០នាទី ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបសននាំខ្លួនមនុស្សចំនួន០៧នាក់ រួមនិងវត្ថុតាងមួយចំនួនផង។

លោកបន្តថា វត្ថុតាងដែលបានដកហូត រួមមាន៖បៀរចំនួន០៣ហ៊ូ,គ្រាប់មេអាប៉ោង ចំនួន០២គ្រាប់,ផ្តិលគ្របគ្រាប់អាប៉ោង ចំនួន០១,ចានសម្រាប់បាញ់គ្រាប់អាប៉ោង ចំនួន០១,ឈើឫស្សី សម្រាប់សង្កត់លុយ ចំនួន០៥,ចានដាក់ដីសម្រាប់ទ្រចានបាញ់អាប៉ោង ចំនួន០១,ឧបករណ៍សម្រាប់កិបនឹងគ្រាប់កិបចំនួន០១ និងអ្នកប្រព្រឹត្ត ចំនួន០៧នាក់ រួមនិងម៉ូតូចំនួន០៤គ្រឿងផង។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី