ព័ត៌មានជាតិ
ស៊ីម៉ាក់បង្កើតអេបឌីជីថល សម្រាប់រាយការណ៍ពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ
មជ្ឈមណ្ឌលជាតិសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបង្កើតអេបឌីជីថលមួយ សម្រាប់ឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការរាយការណ៍ពីគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មកស៊ីម៉ាក់បានលឿនរហ័ស និងទាន់ពេលវេលា។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងនៅក្នុងទំព័រហ្វេប៊ុកថា ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការរាយការណ៍មកអង្គភាពស៊ីម៉ាក់(CMAC) នៅពេលជួបប្រទះឃើញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អង្គភាព CMACបានបង្កើតប្រព័ន្ធរាយការណ៍ឌីជីថល ដែល Application មានឈ្មោះថា “CMAC Helps!” ហើយនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ។
បើតាមលោក ហេង រតនា «តាមរយៈប្រពន្ធ័App “CMAC Helps!” នេះ បងប្អូនគ្រាន់តែថតរូបគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬផ្តល់ទីតាំង ដែលប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ រួចផ្ញើមកអង្គភាពCMAC នោះក្រុមការងារ អាចឆ្លើយតបបន្ទាន់ ឬធ្វើការទំនាក់ទំនង ទៅបងប្អូនភ្លាម»។
លោកអគ្គនាយក បានណែនាំថា «បងប្អូនគ្រាន់តែ Download Application ដែលមានស្លាកសញ្ញា logo CMAC ដែលមានឈ្មោះថា “CMAC Helps!” ទៅក្នុងទូរស័ព្ទដៃ smart phone ទាំងប្រភេទ Andriod និង iOS ជាកាស្រេច»។
យោងតាមផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ ២០១៨-២០២៥ បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យ មានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េ។ ក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េជាដី មានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េជាដី ប៉ះពាល់ដោយគ្រាប់បែកចង្កោម និង៣៣គីឡូម៉ែត្រការ៉េជាដី មានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។
ផ្ទៃដីសង្ស័យមានផលប៉ះពាល់ ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០ គីឡូម៉ែត្រការ៉េនេះ គ្រោងនឹងត្រូវការថវិកាប្រមាណជាង ៤០០លានដុល្លារ សម្រាប់បោសំអាត រយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥ខាងមុខ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់