Connect with us

ព័ត៌មានជាតិ

​ការវិនិយោគ​រយៈពេល​វែង​លើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា និង​ការកាត់បន្ថយ​ អត្រា​មរណ​ភាព​មាតានិង​ទារក​

បានផុស

នៅ

​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ទូទាំងប្រទេស​ ទទួល​បាន​នូវ​កម្មវិធី​អាទិភាព​១​របស់​រាជរដ្ឋាភិបាល​ ក្នុង​នីតិកាល​ទី​៦​នេះ ដើម្បី​ជា​ការ​វិនិយោគ​រយៈពេល​វែង​លើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា និង​ការកាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ត្រូវ​បាន​បញ្ចេញ​សកម្មភាព​គ្រប់​រាជធានី​ខេត្ត​ពេញៗ​មួយថ្ងៃ​រយៈពេល​២​ថ្ងៃ​មកនេះ ​គេ​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ ក្នុង​គ្រួសារ​ក្រីក្រ ​មក​ទទួល​ការ​ចុះឈ្មោះ​ថ្មី​ជា​បន្តបន្ទាប់ និង​ការ​ទទួល​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ជា​ហូរហែ​ផង​ដែរ ​ក្រោយពេល​ក្រសួង​ជំនាញ​ធ្វើការ​ជូនដំណឹង​រួចមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​សេចក្តី​រាយការណ៍​របស់​នាយកដ្ឋាន​សុខុមាលភាព​នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃនេះ​ សកម្មភាព​របស់​នាយក​ដ្ឋា​ន​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ការ​ចុះ​ឈ្មោះ​ថ្មី ការ​ផ្តល់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ តាម​មូលដ្ឋាន​សុខាភិបាល​និង​ឃុំ សង្កាត់​រួម​ជា​មួយ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ជាដើម​។​សកម្មភាព​ប្រចាំថ្ងៃ​នៃ​ការ​ទទួល​ផល​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​ នៅ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ ជូន​ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ដោយ​ការចុះឈ្មោះ​ថ្មី​នៅ​តាម​ឃុំ សង្កាត់ និង​ការពិនិត្យ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ទូទាំង​ប្រទេស ដែល​ជា​កម្មវិធី​អាទិភាព​១​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៦​នេះ ដើម្បី​ជា​ការ​វិនិយោគ​រយ​:​ពេល​វែង​លើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា និង​ការ កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ។​

​ផ្អែក​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ចាប់ពី​នៅ​ខែ​មករា ឆ្នាំ​២០២០​តទៅ ។​

​កម្មវិធី​នេះ ត្រូវ​បាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែល​មាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុង​នោះ​នៅ​ថ្នាក់​ជាតិ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រ​សួង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី​ខេត្ត មាន​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​នៅ​ថ្នាក់​ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម