Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី

បានផុស

នៅ

លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ។

ការគោរពអញ្ជើញនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំ​ពេ​ញ​ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០​២២​។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញ​សម្ដេច ទៅបំពេញទសន្សកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចទទួលយកការអញ្ជើញនេះ ហើយនិងរកពេលសមស្របណាមួយ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម