ព័ត៌មានជាតិ
សម្តេចតេជោ ស្នើឲ្យមានអនុស្សរណៈយោគយល់គ្នាចំនួន ២ សម្រាប់ការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅម៉ាឡេស៊ី
នៅក្នុងជំនួបទ្វេភាគីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានពិភាក្សាស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការលើនៅវិស័យជាច្រើន ក្នុងក្របខណ្ឌទ្វេភាគី។ ក្នុងនោះភាគីទាំងពីរ ក៏បានពិភាក្សាទៅដល់បញ្ហា បញ្ជូនពលករកម្ពុជាទៅធ្វើការនៅម៉ាឡេស៊ីផងដែរ។
នៅក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរ ពិនិត្យរកលទ្ធភាពឲ្យមានកិច្ចព្រមព្រៀង អនុស្សរណៈ នៃការយោគយល់គ្នាចំនួន ២។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំពោះវិស័យការងារ សម្តេចអរគុណរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់ម៉ាឡេស៊ី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថានទូតកម្ពុជានៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងការយកចិត្តទុកដាក់ដល់សុខទុក្ខ របស់ពលករកម្ពុជា ដែលកំពុងធ្វើការនៅម៉ាឡេស៊ី ក៏ដូចជាការបញ្ជូនពលករខ្មែរ ដែលចូលទៅធ្វើការខុសច្បាប់ ក្នុងប្រទេសម៉ាឡេស៊ីត្រឡប់មកកម្ពុជាវិញ។
ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរពិនិត្យលទ្ធភាព ឲ្យមានកិច្ចព្រមព្រៀងអនុស្សរណៈចំនួន ២គឺ៖ ទី១. ការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍ របស់ពលករទូទៅ។ ទី២.កា រជ្រើសរើស និងការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍ពលករធ្វើការងារតាមផ្ទះ ត្រូវជំនួសដោយកិច្ចព្រមព្រៀងអនុស្សារណៈ ដែលបានអស់សុពលភាពកាលពីឆ្នាំ ២០២០។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានឲ្យដឹងថា អម្បាញ់មិញសម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាគ្នា អំពីចំណុចទីពីរទាក់ទង ជាមួយនឹងពលករធ្វើការតាមផ្ទះ ហើយដែលលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយយ៉ាងច្បាស់ជាមួយសម្តេចពីការកែសម្រួល ហើយធានាថា នឹងមិនមានការរំលោភបំពានណាមួយនោះទេ ហើយសង្ឃឹមថាដោយសារតែនៅកម្ពុជា មានសហគមន៍ឥស្លាម ហើយដែលមានទំនៀមទំលាប់ប្រហាក់ប្រហែល ជាមួយនិងម៉ាឡេស៊ី។ ដូច្នេះងាយស្រួល ក្នុងការយកទៅធ្វើនៅតាមគេហដ្ឋាន នៅឯប្រទេសម៉ាឡេស៊ីនេះជាចំណុច ដែលសុំឲ្យក្រសួងការងារ និងផ្នែកពាក់ព័ន្ធយកចិត្តទុកដាក់ ដើម្បីនឹងចាប់ផ្ដើមឡើងវិញ និងដំណើរការនេះ៕
អត្ថបទ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ