ព័ត៌មានជាតិ
ភ្ញាក់ផ្អើល!! ប្រទះឃើញសពមនុស្ស នៅទីលានចាក់សំរាមជើងឯក
សពមនុស្សម្នាក់ ត្រូវបានក្រុមការងារប្រមូលសំរាមប្រទះឃើញនៅលើគំនរទីលានចាក់សំរាមជើង ឯកខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញផងដែរ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនាវេលាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលើទីលានចាក់សំ រាមជើងឯក ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ។

ជុំវិញហេតុការណ៍នេះ សមត្ថកិច្ច ក៏ដូចជាអ្នកយាមច្រកចូលទីលានចាក់សំរាមជើងឯក មិនបានអនុញ្ញាតិ អោយអ្នកសារព័ត៍មានទាំងអស់ចូលថតផ្តិតរូបភាពនោះឡើយ ខណៈសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីរកអោយឃើញមូលហេតុនៃករណីនេះ ។
ប៉ុន្តែទោះយ៉ាងណាក្តី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ប្រាប់អោយអោយដឹងថា សពដែលត្រូវបានគេប្រទះឃើញនៅលើគំនរទីលានចាក់សំរាមជើងឯកនោះ គឺស្ត្រី។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវបន្ត៕
រ៉ាវុទ្ធ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី