ព័ត៌មានជាតិ
មេដឹកនាំម៉ាឡេស៊ី សុំឲ្យកម្ពុជា ប្រើផលិតផលដូងប្រេងរបស់ម៉ាឡេស៊ីនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានស្នើសូមឲ្យកម្ពុជាប្រើប្រាស់ផលិតផលដូងប្រេងរបស់ម៉ាឡេស៊ី នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ខាងមុខ។ សំណើនេះ ត្រូវបានស្វាគមន៍ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ២០២០ ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយប្រាប់ឲ្យក្រសួងពាណិជ្ជកម្ម ឲ្យពិភាក្សាជាមួយអ្នកផ្គត់ផ្គង់របស់ម៉ាឡេស៊ី ដើម្បីទទួលទិញផលិតផលដូងប្រេងនេះ។
សម្តេចតេជោ បានបន្តថា យើងបានគាំទ្រសំណើរបស់ម៉ាឡេស៊ី ដោយសម្តេចតេជោ បានគូសបញ្ជាក់ថា ការពិតទៅប្រទេសកម្ពុជាបានប្រើប្រាស់នូវផលិតផលដូងប្រេងរបស់ម៉ាឡេស៊ីច្រើនណាស់មកហើយ ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail bin Yaakob) អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៣-២៤ ខែកុម្ភៈនេះ៕ ដោយ៖ណារី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ