Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ឋ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ សារឿន រដ្ឋលេខាធិការ​ក្រសួង​ការពារ​ពារ​ជាតិ

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី ២៤ ខែ កុម្ភៈ ២០២២ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ឋ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ សារឿន រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ពារ​ជា​ដែលជា​យុទ្ធ​មិត្ត​រួម​ជំនាន់​ជាមួយ​សម្តេច​ ក្នុង​ការ​ចូលរួម​គ្រប់​ស​កម្ម​ភាព​ទាំងអស់​ក្នុងការ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ សារឿន បាន​ទទួល​មរណភាព​កាលពី​វេលា​ម៉ោង១០និង៤៥ នាទី ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២​ក្នុង​ជន្មាយុ ៧៩​ឆ្នាំ​ដោយ​រោគាពាធ​។ អដ្ឋិធាតុ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ សារឿន ត្រូវបាន​ក្រុមគ្រួសារ​ព្រមទាំង​នាយទាហានជាន់ខ្ពស់ នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​និង​គោរព វិញ្ញាណក្ខន្ធ​តាម​ប្រពៃណី​សាសនា​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៦​កុម្ភៈ​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។

នៅ​រសៀល​ថ្ងៃទី​២៤​កុម្ភៈ ​ដែល​ជា​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​ទក្ខិណានុប្បទាន​និង​គោរព​វិញ្ញាណក្ខន្ធ​តាម​ប្រពៃណី​សាសនា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ចូលរួម​ពិធី​សាសនា នមស្ការ សមាទាន​សិ​ល៍ ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត ធម្មកថិក​សំដែង​ព្រះ​ធម្មទេសនា ។

នៅក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ សារឿន រដ្ឋលេខាធិការ​ក្រសួង​ការពារ​ពារ​ជាតិ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង នូវ​ក្តី​រន្ធត់​តក់ស្លុត​និង​រំ​ជួយ​ចិត្ត​រក​ពាក្យ​អ្វី​មក​ប្រៀបផ្ទឹម​បាន​ចំពោះ​ការបាត់បង់​មេបញ្ជាការ​និង​ជា​យុទ្ធ​មិត្ត​ធ្លាប់​រួម​ដំណើរ​ជាមួយ​សម្តេច​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់​ពិ​សេ ស​គឺជា​មិត្ត​រួម​អាវុធ​ដ៏​ស្មោះត្រង់​និង​អ្នក​ជួយ​យកអាសា​បំផុត​នៅលើ​គ្រប់​សមរភូមិ​ប្រយុទ្ធ ។

នៅក្នុង​សារលិខិត​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​សម្តេច បាន​ចាក់​ទុក​ថា ​ការបាត់បង់​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ សារឿន គឺជា​បាត់បង់​ស្វាមី បិតា ជីតា ជាទី​ស្រឡាញ់​និង​ជាការ បាត់បង់​ឥស្សរជន​ជាន់ខ្ពស់​ដ៏​ឆ្នើម​មួយរូប​ពោរពេញ​ទៅដោយ​មនសិការ​ស្នេហា​ជាតិ​ដែល​ក្នុង​មួយជីវិត​របស់​លោក បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ក្នុង​បុព្វហេតុ​តស៊ូ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង នាំមក​នូវ​សុខសន្តិភាព​រហូតមក​ដល់​បច្ចុប្បន្ននេះ​។ រូប​កាយ​របស់លោក​បាន​បាត់បង់​ទៅ​ក៏ពិតមែន​តែ កិត្តិយស សេចក្តីថ្លៃថ្នូរ និង​គំរូ​វីរភាព​ដ៏​ឧត្តុង្គឧត្តម​របស់លោក​នៅតែ​ស្ថិតស្ថេរ​ជានិច្ច​នៅក្នុង​ក្រអៅបេះដូង​របស់​មនុស្ស​ជំនាន់​ក្រោយ​ទាំងអស់គ្នា​ជា​រៀងរហូត​មិនអាច​បំភ្លេច បានឡើយ ៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ៨ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ១៥ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

Barbie
ជីវិតកម្សាន្ដ១៦ នាទីutes មុន

អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម២ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម