ព័ត៌មានជាតិ
ប្រកួតស្ទូចត្រី ទាក់ទាញក្រុមអ្នកជំនាញជាង ១៤៧នាក់ ដាក់ពាក្យប្រកួតប្រជែងគ្នា
ខេត្តព្រះសីហនុ៖ក្រុមអ្នកជំនាញប្រើប្រាស់ដងសន្ទូច សម្រាប់ចាប់ត្រីមកពីតំបន់ផ្សេងៗគ្នាចំនួនប្រមាណ១៤៧នាក់ នាព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២០ បានប្រមួលផ្តុំបើកការប្រកួតប្រឡងស្ទួចត្រីរូមគ្នារៀបចំឡើងនៅឃុំអូរឧកញ៉ាហេង និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

លោក ភី ចាន់សុខណា ប្រធានក្រុមអ្នកស្ទូចត្រីបានឱ្យដឹងថា ក្រុមអ្នកស្ទូចត្រីក្រុងព្រះសីហនុបានបង្កើតឡើងនៅឆ្នាំ២០២០នេះ ជាផ្នែកមួយនៃក្រុមអ្នកស្ទូចត្រីកម្ពុជាដែលបានរៀបចំនៅឆ្នាំ២០១៤ ក្នុងគោលបំណងដើម្បីបំផុសចលនា ព្រមទាំងលើកទឹកចិត្តរួមគ្នាការពារ និងអភិរក្សធនធានមច្ឆាជាតិ ក្រោមប្រធានបទ “រួមគ្នា បំបាត់ការនេសាទខុសច្បាប់”។
នាឱកាសនោះលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមកីឡាករស្ទូចត្រីទាំងអស់ ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋក្នុងការចូលរួមអភិរក្សធនធានមច្ឆាជាតិ និងលុបបំបាត់ការនេសាទខុសច្បាប់។


លោកស្នើដល់ក្រុមអ្នកស្ទូចត្រីខេត្តព្រះសីហនុក៏ដូចជាក្រុមអ្នកស្ទូចត្រីកម្ពុជា ត្រូវរៀបចំក្បួនខ្នាតលក្ខន្តិកៈនិងគោលការណ៍នៃការប្រកួតប្រជែងឱ្យបានច្បាស់លាស់ដើម្បីឈានទៅរៀបចំទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។ ជាពិសេសក្នុងឱកាសបុណ្យសមុទ្រខេត្តព្រះសីហនុ នឹងប្រារព្វនៅ ឆ្នាំ២០២១ ដើម្បីដាក់បញ្ចូលកម្មវិធីប្រកួតស្ទូចត្រីនៅក្នុងរបៀបវារៈផងដែរ។
ការប្រកួតស្ទូចត្រីនេះ អ្នកជាប់លេខ១ ទទួលបានថវិកាចំនួន ១លានរៀល លេខ២ ទទួលបានថវិកាចំនួន ៦០ម៉ឺនរៀល លេខ៣ ទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល និងអ្នកជាប់លេខ៤ទទួលបានថវិកាចំនួន៣០ម៉ឺនរៀល៕

អត្ថបទ៖ កោះពស់

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?