ព័ត៌មានជាតិ
ថវិកាជាង ៣លានដុល្លារ ប្រើសម្រាប់គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា
សម្រាប់គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា មានថវិកាសរុបចំនួន ៣ ០៩១ ៣៥៤,២៩ ដុល្លារ គាំទ្រដោយ UNDP និងរដ្ឋាភិបាល រួមទាំងប្រជាជនជប៉ុន សម្រាប់រយៈពេល ៣ឆ្នាំ ២០២១-២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃទទួលបន្ទុកអនុវត្តសមាសភាគទី៣ ពាក់ព័ន្ធនឹងការកាត់បន្ថយកាកសំណល់ប្លាស្ទិក នៅរាជធានី ខេត្តគោលដៅមួយចំនួន រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ កែប និងខេត្តកោះកុង ដោយក្នុងនោះ ថវិកាគាំទ្រសកម្មភាព របស់ក្រសួងមហាផ្ទៃមានចំនួន ៣ម៉ឺនដុល្លារ និងថវិកាគាំទ្រដល់រាជធានីខេត្ត គោលដៅទាំង៥ មានចំនួនជិត ៨ម៉ឺនដុល្លារ(៧៩ ៩៣៨,៦៥ដុល្លារ)។
ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍគម្រោងនេះ រួមមាន បានបង្កើតអង្គភាពសម្របសម្រួលគម្រោង រៀបចំនូវផែនការសកម្មភាព និងវិកា សម្រាប់អនុវត្តគម្រោង និងកំពុងជ្រើសរើសទីប្រឹក្សាសម្រាប់គាំទ្រគម្រោង។
ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ UNDP បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងទប់ស្កាត់ និងសំណល់ប្លាស្ទិកក្នុងសមុទ្រ ខណៈកាកសំណល់នេះ កំពុងក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងកាលពីឆ្នាំ ២០២០ថា ការបំពុលប្លាស្ទិកនៅតាមសមុទ្រ បានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដែលទាមទារនូវការជំរុញឱ្យមានការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ។

ដូចគ្នានេះដែរ លោក Nick Beresford អ្នកតំណាងនិវាសនដ្ឋាននៃUNDP ប្រចាំកម្ពុជា បានលើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក គឺជាការកិច្ចការដ៏សែនពិបាកមួយ។ ប៉ុន្តែគម្រោងនេះ នឹងនាំមកនូវការផ្លាស់ប្តូរ និងបង្ហាញឱ្យឃើញពីអនុភាពនៃការងាកទៅរកសេដ្ឋកិច្ចវិលជុំបែបបៃតង។

សូមបញ្ជាក់ថា សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិក មានដូចជា ថង់ ដប និងប្រដាប់ដាក់វត្ថុនានា ក្នុងពេលបច្ចុប្បន្ន មានវត្តមាននៅគ្រប់ទិសទី ទាំងក្នុងផ្ទះ ក្នុងសាលារៀន និងនៅកន្លែងធ្វើការ។ ការប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ បានបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង