Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុចាប់ផ្តើមអភិរក្សព្រែកកំពង់ស្មាច់ក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ​

បានផុស

នៅ

ខេត្ត​ព្រះសីហនុ​បានអនុម័ត​លើ​សេចក្តីព្រាង​ផែនទី​កំណត់​តំបន់​គ្រប់គ្រង​ជលផល​ស​មុទ្រ​ព្រែក​កំពង់​ស្មាច់ក្នុងស្រុក​ព្រៃនប់​ ដើម្បី​អភិ​រក្ស​និង​ប្រែក្លាយ​តំបន់​នេះ​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិដ៏​ទាក់​ទាញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​អនុម័ត​លើ​សេចក្តីព្រាង​ផែនទី​កំណត់​តំបន់​គ្រប់​គ្រងជល​ផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់ ក្នុងស្រុក​ព្រៃនប់​កាលពី​រសៀល​ថ្ងៃទី​២៤​ ខែកុម្ភៈ លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា ព្រែក​កំពង់​ស្មាច់ជា​តំបន់​ដែលមាន​សក្តានុពល​សម្បូ​រ​បែប នៃ​ធម្មជាតិ​តំបន់ឆ្នេរ​មានដូចជា ព្រៃកោងកាង ស្មៅ​សមុទ្រ ផ្កាថ្ម ក្តាម បង្គា ។​ល​។ ស្រុក​ព្រៃនប់ មាន​ព្រែក៣​សំ​ខាន់ៗ​មានដូចជា ព្រែក​ទឹកសាប ព្រែក​កំពង់​ស្មាច់ និង​ព្រែក​ទាល់​។​ ដោយ​ឡែក​ព្រែក​កំពង់​ស្មាច់​មាន​ទេសភាព​ស្រស់ស្អាត និង​ប្រព័ន្ធ​អេកូឡូស៊ី​ល្អ​បំផុតមាន​ដែន​នេសាទ​សម្រាប់​សហគម​នេសាទ​តំបន់ឆ្នេរ​គ្របដណ្ដប់​ដោយ​ព្រៃកោងកាង​ដ៏​វិសេសវិសាល​។​

លោក​បាន​បន្តថា ព្រែក​កំពង់​ស្មាច់​ទទួល​ប្រភពទឹក​ពី​ដៃ​ស្ទឹងតូចធំ​ចំនួន​១៦​ហើយ ព្រែក​នេះ​មាន​កោង​កាង​ចំនួន៣៩​ប្រភេទ ដោយ​២៣​ប្រភេទ​ដាំដុះ​ឡើងវិញ និង​១៦​ប្រភេទ​ដុះ​ក្នុង​តំបន់​តែម្ដង ហើយ​វា​មាន​កម្ពស់​២៥​ម៉ែត្រ អង្កត់ផ្ចិត ០,៨០​ម៉ែត្រ អំណោយផល​ដល់​ប្រភេទ​ខ្យង​សមុទ្រ គ្រែង​ឈាម និង​ក្តាម​ព្រមទាំង​មាន​សត្វ​ល្មូ​ន និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ទៀត​។​

លោក​អភិបាលរង​ខេត្ត​បា​នប​ន្ថែមទៀតថា ​ដើម្បី​សម្រេចបាន​នូវ​ទស្សនវិស័យ​ផែនការ​គ្រប់គ្រង​ជលផល​សមុទ្រ​ព្រែក​កំពង់​ស្មាច់​ ខេត្ត​បានកំណត់​នូវ​គោលដៅ​ចំនួន​៤៖​ ទី​១.​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​ធនធាន​ជលផល​សមុទ្រ និង​ជីវ​:​ចម្រុះ​ដែល​បាត់បង់​ក្នុង​តំបន់​ព្រែក​កំពង់​ស្មាច់ ២.​ការពារ​ និង​អភិរក្ស​នូវ​ប្រភេទ​សត្វ​កម្រ ងាយ​រងគ្រោះ និង​ទីជម្រក​របស់​វា ៣.​លើកកម្ពស់​ការចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​មូល​ដ្ឋាន​ឱ្យ​ប្រសើរឡើង​ និង​៤.​ពង្រឹងនូវ​អភិបាលកិច្ច​ល្អ​ក្នុង​តំបន់​ព្រែក​កំពង់​ស្មាច់​ទាំង​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ធនធាន​ជលផល​សមុទ្រ និង​ជីវៈចម្រុះ​ក្នុង​តំបន់​ព្រែក​កំពង់​ស្មាច់​ប្រកបដោយ​និរន្តរភាព​។​

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ដែល​បាន​ដឹកនាំ​កិច្ច​ប្រជុំបានមានប្រសាសន៍​បញ្ជាក់ថា​ យើង​ត្រូវ​កំណត់​តួលេខ​ផ្ទៃដី​ដែល​ត្រូវ​ដាំ​ដុះ​ព្រៃកោងកាង​ឱ្យបាន​ច្បាស់លាស់​។ ទន្ទឹម​នោះ​ត្រូវ​ធ្វើការ​ឯកភាពគ្នា​កំណត់​ដែន​ជលផល​ព្រែក​កំពង់​ស្មាច់ដើម្បី​ធានាថា ​ធនធាន​ព្រៃកោងកាង និង​ជីវ​:​ចំរុះ​នានា​ត្រូវបាន​ការពារ និង​អភិរក្សតាមរយៈ​ការ​បង្កើតជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​។​

លោកអភិបាលខេត្ត បានធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ស្រុក និង​ឃុំត្រូវ​រៀបចំ​ចលនា​បំផុស​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​សហគម​នេសាទកុំឱ្យ​កាប់បំផ្លាញ​ព្រៃកោង​កាង ដោយ​ត្រូវ​រួមគ្នា​ថែរក្សា អភិរក្ស​ និង​ដាំ​ដុះ​ព្រៃកោងកាង​នៅក្នុង​ដែន​សហគម​នេសាទ​ឡើងវិញ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​នេសាទ​នៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អប្រសើរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ៤៩ នាទីutes មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច១ ម៉ោង មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម