Connect with us

ព័ត៌មានជាតិ

ប្រមុខការទូត​កម្ពុជា អរគុណ​អាល្លឺម៉ង់ ដែលតែងតែផ្តល់ជំនួយដល់កម្ពុជា ជាបន្តបន្ទាប់

បានផុស

នៅ

តាមការអញ្ជើញ របស់លោកស្រី ANNALENA BAERBOCK  រដ្ឋមន្ត្រីការបរទេស នៃសាធា​រណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលជាទស្សនកិច្ចលើកទី ១ ក្នុងរយៈពេល ​២៥ ឆ្នាំ បន្ទាប់​ពី​ការផ្លាស់ប្តូរដំណើរទស្សនកិច្ចចុងក្រោយ​ នៅក្នុងខែមករា ឆ្នាំ ​១៩៩៧​។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​បានជួបពិភាក្សាការងារផ្លូវការជាមួយលោកស្រី ANNALENA BAERBOCK ដើម្បី​ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិ​បត្តិការជាមួយអាស៊ាន និង​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ព្រមទំាងប្រធានបទផ្សេងៗជាច្រើនទៀត។ នេះបើតាម​ការឲ្យដឹងពី​ក្រសួង​ការបរទេស​។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ប្រកបដោយគុណភាព ដែលត្រូវបានឆ្លុះបញ្ចាំង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការចុះហត្ថលេខាថ្មីៗនេះ លើសេចក្តីថ្លែងការណ៍រួម ស្តីពី ការបង្កើតកិច្ចពិគ្រោះយោប​ល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃទី ២៦ ខែមករាកន្លងទៅ និងកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយ ដែលបានប្រព្រឹត្តទៅនាថ្ងៃដដែល នៅរាជធានីភ្នំពេញ។

ប្រមុខការទូត​កម្ពុជា ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយ​ដែល​អាល្លឺម៉ង់ តែងតែផ្តល់ ជូនកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីពេលដែលកម្ពុជាកំពុងកសាងសន្តិភាព ក្នុងឆ្នាំ ១៩៩២ ដែលក្នុងនោះមានទឹកប្រាក់សរុប ៥៨០​លានអឺរ៉ូ  រួមទាំងការសន្យារបស់អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៣ លានអឺរ៉ូ ក្រោមកិច្ចព្រមព្រៀង​សហប្រតិបត្តិការបច្ចេកទេស សម្រាប់រយៈពេល ២០២១-២០២២ និងហិរញ្ញប្បទានឥតសំណងប្រមាណ ១៤ លានអឺរ៉ូ  ដើម្បី​គំាទ្រដល់វិធានការ ឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាល ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៩០ ភាគរយ បានទទួលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។​

បើតាម​ក្រសួងការបរទេស​ ​កម្ពុជា​ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់ ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​បម្រែបម្រួលអាកាសធាតុ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍ ផែនការយុទ្ធសាស្ត្រជាតិបន្សាំ នឹងការប្រែប្រួលអាកាសធាតុ (National Adaptation Plan) ដោយសហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិ​បត្តិការអន្តរជាតិ (GIZ)។ កម្ពុជាប្តេជ្ញា បង្កើនថាមពលកកើតឡើងវិញដល់ ​២៥ភាគរយ នៃប្រភពថាមពលរួមថ្នាក់ជាតិនៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានតុល្យភាពកាបូន ( Carbon Neutral) នៅឆ្នាំ ​២០៥០​៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម