ព័ត៌មានជាតិ
ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើជំរុញក្រុមហ៊ុនទឹកស្អាត បង្កើនកម្លាំងទឹក និងកែលម្អគុណភាព
ភ្នំពេញ៖ សមាជិកាក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា ប្រជាជពលរដ្ឋនៅ សង្កាត់ពញាពន់ សង្កាត់សំរោង និង សង្កាត់ព្រែកព្នៅ បានត្អូញត្អែរពីសេវា ទឹកស្អាត របស់ក្រុមហ៊ុនទឹកស្អាតព្រៃគុហ៍ខន់ស្ដ្រាក់សិន ដែលផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខណ្ឌព្រែកព្នៅ មិនបានគ្រប់គ្រាន់ក្នុងការប្រើប្រាស់ និងស្នើរដ្ឋបាលខណ្ឌ អន្ដរាគមន៍ជំរុញក្រុមហ៊ុនទឹកស្អាត បង្កើនកម្លាំងទឹក និងកែលម្អគុណភាពឱ្យបានប្រសើរ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ លោកស្រី សំ ស៊ីថា សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បន្តថា ប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់ទាំង៣ បានលើកឡើងថា ទឹកខ្សោយ ចេញតិច ប្រើប្រាស់មិនគ្រប់គ្រាន់ ហើយគុណភាពទឹកមានធុំក្លិនស្អុយ មិនអាចទទួលយកបានឡើយ។ ជាងនេះទៅទៀត ពួកគាត់បានស្នើឱ្យក្រុមហ៊ុន បង្កើនកម្លាំងទឹកឱ្យបានខ្លាំងជាងមុន ព្រោះបច្ចុប្បន្ននេះទឹកស្អាតរបស់ក្រុមហ៊ុន មិនអាចប្រើប្រាស់គ្រប់គ្រាន់ទេ។ ជាមួយគ្នានេះត្រូវត្រួតពិនិត្យ គុណភាពទឹករបស់ខ្លួនឡើងវិញ ដោយហេតុថា ទឹកនាពេលបច្ចុប្បន្ននេះពេលខ្លះ បើកមកមានធុំក្លឹនស្អុយ។

លោកស្រីអភិបាលរង បានលើកឡើងទៀតថា បច្ចប្បន្ននេះនៅក្នុងខណ្ឌព្រែកព្នៅ ការខ្វះស្អាតទឹកប្រើប្រាស់ មិនមែនតែសង្កាត់ទាំង ៣នេះទេ នៅមានសង្កាត់ផ្សេងៗទៀត ក៏ជួបប្រទះបញ្ហានេះដែរ។ ប៉ុន្ដែនៅសង្កាត់ទាំងនោះ ត្រូវបានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ធ្វើការដោះស្រាយជាបន្ដបន្ទាប់ដោយ ជីកអណ្ដូង និងស្ដារស្រះជាដើម ដោយសារនៅទីនោះ ពុំមានបណ្ដាញទឹកស្អាតទៅដល់។
លោកស្រីបន្ដថា បញ្ហាទឹកនេះ ប្រសិនបើបង្វិលសេវាពីឯកជនមករដ្ឋវិញ នឹងមានលក្ខណៈល្អប្រសើរ ប៉ុន្ដែការងារនេះជាប់ពាក់ព័ន្ធទៅនឹងកិច្ចសន្យាជាមួយក្រុមហ៊ុន ដូចនេះយើងមិនអាចធ្វើអ្វីរំលោភលើកិច្ចសន្យា និងច្បាប់បានឡើយ។ តែទោះជាយ៉ាងណា រដ្ឋបាលខណ្ឌ នឹងខិតខំជម្រុញទៅថ្នាក់លើដើម្បីរកដំណោះស្រាយមកជូនប្រជាពលរដ្ឋ ព្រោះទឹកជាបញ្ហាសំខាន់បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ទាក់ទងទៅនឹងសំណើខាងលើនេះ លើគុណភាពទឹក លោក សក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ តំណាងលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា លោកនឹងយកសំណើរនេះ ឆ្លងទៅលោកអភិបាលខណ្ឌ ដើម្បីអញ្ជើញក្រុមអ្នកជំនាញ មកពី្រសួងឧស្សហកម្ម និងសិប្បកម្ម និងរដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យពីគុណភាពឱ្យបានច្បាស់លាស់ ដើម្បីឱ្យក្រុមហ៊ុនកែលម្អបានត្រឹមត្រូវ តាមគុណភាពស្ដង់ដារ ដែលរក្សាបាន នូវសុវត្ថិភាព និងសុខភាពអ្នកប្រើប្រាស់៕
អត្ថបទ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ