Connect with us

ព័ត៌មានជាតិ

តើស្ថានទូតកម្ពុជា នៅអ៊ុយក្រែន មានស្ថានភាពដូចម្ដេច?​

បានផុស

នៅ

ឆ្លើយតបទៅនឹងសំណួរសួរថា “តើស្ថានទូតកម្ពុជា នៅអ៊ុយក្រែន មានស្ថានភាពដូចម្ដេច?”​ លោក ជុំ សុន្ទរី អ្នក​នាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ បានមានប្រសាសន៍​ប្រាប់ “​កម្ពុជាថ្មី” នៅថ្ងៃនេះថា ​ព្រះរាជាណាចក្រកម្ពុជាពុំមានស្ថានទូតនៅប្រទេសអ៊ុយក្រែនទេ ចំណែក​ប្រ​ជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរ​នៅទីនោះ លោកនៅមិនមានព័ត៌មាន​នៅឡើយ​ទេ ​ដោយលោកកំពុងរង់ចាំការបញ្ជាក់ពីស្ថានទូតកម្ពុជា ប្រចាំនៅរុ​ស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា ​រុស្ស៊ី​ បានចាប់ផ្តើម​វាយប្រហារ​ពេញទំហឹង​​​ចូលទៅកាន់ប្រទេស​​អ៊ុយ​ក្រែន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​​​ទីក្រុង​គៀវ ​បាន​រាយការណ៍​ថា ​មាន​មនុស្ស​ស្លាប់ជាង ១០០​នាក់ ​និង​របួស​ជាង ៤០០​នាក់​។ ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងថែមទៀត បាន​​កើតឡើង​​នៅ​ព្រឹក​ថ្ងៃ​សុក្រនេះ ​នៅក្នុង​ទីក្រុង​ Sumy​ ​ភាគ​ឦសាន នៃ​ប្រទេស​​អ៊ុយ​ក្រែន​​។​ កាំជ្រួច ​និង​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​ បាន​ស្រោច​លើ​បណ្តា​ទីក្រុង​របស់​អ៊ុយ​ក្រែន ​ក្រោយ​ពី​ប្រធានាធិបតី​ ពូ​ទីន ចេញ​បញ្ជា​ឱ្យ​បើក​​ប្រតិបត្តិការ​សឹក​ពិសេស​ចូល​អ៊ុ​យក្រែន​ ហើយមកដល់ពេលនេះ ​​កម្លាំងយោធា​​រុស្ស៊ី​ បាន​បន្ត​​រុលចូល​ជ្រៅ​ទៅក្នុងប្រទេស​អ៊ុ​យក្រែន ធ្វើឱ្យសមរភូមិ​ស្លាប់​រស់នេះ​​បាន​ឈាន​ដល់​ជាយ​ទីក្រុង​គៀវហើយ​។​

ស្របពេល​ការវាយសំរុក​របស់រុស្ស៊ីនេះ ​ប្រធានាធិបតី​អ៊ុយ​ក្រែន លោក Volodymyr Zelensky​ ​បានចេញមក​ច្រានចោល​ព័ត៌​មាន​​​​ថា លោក​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​។ ​លោកបញ្ជាក់​ថា លោក​ និង​គ្រួសារ​កំពុងស្ថិត​នៅ​ក្នុង​រដ្ឋធានី ​នៃប្រទេស​អ៊ុ​យក្រែននៅឡើយ ​​តែ​លោក​មិន​ទម្លាយ​ពី​ទីកន្លែង​ជា​ក់លាក់នោះ​ទេ​​ ប៉ុន្តែ​រដ្ឋាភិបាល​អាម៉េរិក​ឯណេះវិញបាន​និយាយថា ខ្លួន​ដឹង​ទីកន្លែង​ស្នាក់នៅ​របស់​លោកប្រធានាធិបតី Volodymyr Zelensky​ និង​បាន​ទាក់ទង​​​ជាប់ជាប្រចាំ​។​ ជាមួយគ្នានោះ ​លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី ​បានប្តេជ្ញានៅថ្ងៃសុក្រនេះថា លោកនឹងបន្តស្នាក់នៅក្នុងទីក្រុងកៀវ (Kyiv) ទោះបីជាដឹងថា កងទ័ពរុស្ស៊ីកំពុងសំដៅមកកាន់រដ្ឋធានីនេះ ហើយកងទ័ពអ៊ុយក្រែនកំពុងព្យាយាមទប់ទល់ យ៉ាងក្តៅគគុកក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងការបាញ់ផ្លោងយ៉ាងដំណំ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរបស់លោក បើកការវាយលុកអ៊ុយក្រែន កាលពីពេលព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

បើតាមរបាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែន ប្រជាជនយ៉ាងហោចណាស់ ១០០ ០០០ នាក់បានរត់ភៀសខ្លួនចេញពីលំនៅឋាន ខណៈមួយចំនួនបានសំងំស្នាក់នៅ តាមផ្លូវរថភ្លើងក្រោមដី។​

ចំពោះមុខស្ថានការណ៍ដ៏តានតឹងបំផុតនេះ លោក Volodymyr Zelensky បានថ្លែងប្រាប់ប្រជាជាតិលោក និងពិភពលោកទាំងមូល តាមរយៈសារជាវីដេអូនៅថ្ងៃសុក្រនេះថា ​សត្រូវបានចាត់ទុកលោក គឺជាគោលដៅទីមួយ ហើយគ្រួសាររបស់លោក គឺជាគោលដៅទី​២ ហើយរុស្ស៊ី ចង់កម្ទេចប្រព័ន្ធនយោបាយអ៊ុយក្រែន។ លោកនឹងស្នាក់នៅក្នុងរដ្ឋធានីនេះ។ ជាមួយគ្នានោះ លោក Volodymyr Zelenskyy បានអំពាវនាវដល់មេដឹកនាំប្រទេសលោក ខាងលិចមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្សី៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

កីឡាករ​ ពេជ្រ អាទិទេព​ សង្ឃឹមឈ្នះ​ ៦០​%​ ពេល​ប៉ះ​ រឿង​ ឌីណា​ វគ្គផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ IPCC​

ជីវិតកម្សាន្ដ៨ នាទីutes មុន

ទូរទស្សន៍កូរ៉េមួយ រងការផាកពិន័យ ក្រោយអ្នកអានព័ត៌មានស្រវឹងស្រាពេលផ្សាយផ្ទាល់

ព័ត៌មានជាតិ១៣ នាទីutes មុន

កម្ពុជាត្រូវ​អភិវឌ្ឍជំនាញ និង​វិនិយោគ​លើ​បច្ចេក​វិទ្យាជាដើម្បីចាប់យកកំណើនថ្មីពីសេដ្ឋកិច្ច​ឌីជីថល

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

សមាជិក EU ទាំង​២៧ អនុម័ត​លើ​ការ​បង្កើន​ចំណាយ​យោធាសរុប ៨០០​ពាន់​លាន​អឺរ៉ូ

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ជំរុញបង្កើនការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលវិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា២៣ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម