ព័ត៌មានជាតិ
កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី-កម្ពុជា ចុងក្រោយបំផុតលើវិស័យសុខភាពផ្លូវចិត្ត ដើម្បីផ្តល់អត្ថប្រយោជន៍ដល់មនុស្ស ៣ ម៉ឺននាក់ នៅត្រឹមឆ្នាំ ២០២៤
គម្រោងរយៈពេលពីរឆ្នាំរបស់មូលនិធិអន្តរជាតិសិង្ហបុរី (SIF) ផ្តល់លទ្ធភាពដល់អ្នកឯកទេសថែទាំសុខភាពមកពីប្រទេសទាំងពីរឱ្យធ្វើការងាររួមគ្នា ដើម្បីបង្កើតឱ្យមានភាពប្រសើរឡើងប្រកបដោយនិរន្តរភាពក្នុងការថែទាំសុខភាពផ្លូវចិត្តក្នុងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យនៃគំនិតផ្តួចផ្តើមកន្លងមកចំនួនពីរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-25_16-48-52-1024x576.jpg)
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២ ០២២ មូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KSFH) បានដាក់ដំណើរការ គម្រោងពង្រឹងសេវាថែទាំសុខភាពផ្លូវចិត្ត ក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ។ គម្រោងកសាងសមត្ថភាពនេះមានបំណងបង្កើនសេវាថែទាំសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងស្ថាប័នដែលគាំទ្រវិស័យសុខាភិបាលកម្ពុជាចំនួនពីរទៀត គឺមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារនិងយុវវ័យ (Caritas-CCAMH) និងអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO)។
ក្នុងរយៈពេលពីរឆ្នាំខាងមុខ អ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) ដែលជាគ្រូពេទ្យអ្នកឯកទេស ដែលរួមមានក្រុមចម្រុះវិស័យនៃអ្នកអាជីពថែទាំសុខភាពផ្លូវចិត្តមកពីវិទ្យាស្ថានសុខភាពផ្លូវចិត្តសិង្ហបុរី នឹងធ្វើការងារដោយផ្ទាល់ជាមួយគ្រូពេទ្យកម្ពុជាចំនួន ៥០នាក់ ដើម្បីចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តប្រសើរបំផុតក្នុងវិស័យនេះ។
ក្នុងចំណោមគ្រូពេទ្យកម្ពុជាទាំងនេះ គ្រូពេទ្យ១២នាក់ នឹងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្លាយជាគ្រូបណ្តុះបណ្តាល Master Trainers។ គ្រូពេទ្យទាំងនេះ នឹងចូលរួមជាមួយអ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) ដើម្បីបង្រៀនគ្រូពេទ្យផ្សេងទៀត។ គំរូបណ្តុះបណ្តាលគ្រូបណ្តុះបណ្តាលនេះនឹងផ្តល់អំណាចដល់ប្រជាពលរដ្ឋកម្ពុជា និងអាចបង្កើតឱ្យមានផលប៉ះពាល់រយៈពេលវែង និងប្រកបដោយនិរន្តរភាពទៅលើសហគមន៍កាន់តែទូលំទូលាយ។ យ៉ាងហោចណាស់មនុស្ស ៣ ម៉ឺននាក់ ក្នុងប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីការបញ្ចប់គម្រោងនេះនៅក្នុងឆ្នាំ ២០២៤។
សិក្ខាកាមកម្ពុជាភាគច្រើននឹងជាគ្រូពេទ្យវិកលវិទ្យា និងគ្រូពេទ្យសង្គ្រោះបន្ទាន់ ហើយក៏មានគ្រូពេទ្យចិត្តវិទ្យា គិលានុប្បដ្ឋាក បុគ្គលិកសង្គម និងគ្រូពេទ្យទូទៅផងដែរ។ ការបណ្តុះបណ្តាលនេះនឹងផ្តោតលើរបៀបគ្រប់គ្រងការសង្គ្រោះបន្ទាន់ផ្នែកវិកលវិទ្យា និងព្យាបាលអ្នកជំងឺដែលមានបញ្ហាផ្លូវអារម្មណ៍ និងថប់អារម្មណ៍។
សិក្ខាកាមនឹងចូលរួមក្នុងសិក្ខាសាលាអនឡាញជាច្រើន និងធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី នៅពេលដែលការធ្វើដំណើរត្រូវបានអនុញ្ញាត។ ដឹកនាំដោយក្រុមស្ម័គ្រចិត្ត SIV សិក្ខាកាមក៏នឹងរួមគ្នាបង្កើតក្របខ័ណ្ឌបណ្តុះបណ្តាលមួយ និងពិធីសារគ្រប់គ្រងជាតិមួយសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកវិកលវិទ្យា។ កិច្ចប្រជុំសាធារណៈចំនួន២ ក៏នឹងត្រូវបានរៀបចំធ្វើឡើងផងដែរដើម្បីបង្កើនការយល់ដឹង និងការស្វែងយល់អំពីបញ្ហាសុខភាពផ្លូវចិត្ត។ ការណ៍នេះនឹងជួយកាត់បន្ថយការមាក់ងាយ និងអាចឱ្យប្រជាពលរដ្ឋស្វែងរកជំនួយនៅពេលពួកគេត្រូវការ។
គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្តនេះ ត្រូវបានដាក់ដំណើរការដោយអ្នកនាង Lee Huay Leng ប្រធានមូលនិធិ SIF និងឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ អ្នកមុខអ្នកការផ្សេងទៀតដែលចូលរួមក្នុងកម្មវិធីនេះ រួមមានលោក Alvin Koh អនុប្រធានផ្នែកបេសកកម្មនៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា។
អ្នកនាង Lee ប្រធានមូលនិធិ SIF មានប្រសាសន៍ថា “ខណៈដែលមនុស្សកាន់តែច្រើនឡើងមានជំងឺផ្លូវចិត្ត មានតម្រូវការជាបន្ទាន់សម្រាប់សហគមន៍នៅទូទាំងពិភពលោក ក្នុងការតភ្ជាប់ និងរួមគ្នាដោះស្រាយការមាក់ងាយ និងកង្វះការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ ដូច្នេះ មូលនិធិ SIF មានក្តីរីករាយក្នុងការដាក់ដំណើរការគំនិតផ្តួចផ្តើមថែទាំសុខភាពផ្លូវចិត្តរយៈពេល ២ឆ្នាំនៅកម្ពុជា ជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ យើងកំពុងនាំយកមករូមគ្នានូវអ្នកឯកទេសផ្នែកថែទាំសុខភាពមកពីប្រទេសសិង្ហបុរី និងកម្ពុជា ដើម្បីចែករំលែកជំនាញ ចំណេះដឹង និងការអនុវត្តប្រសើរបំផុត ដើម្បីជាប្រយោជន៍ដល់មនុស្សយ៉ាងហោចណាស់ ៣ម៉ឺននាក់នៅត្រឹមឆ្នាំ២០២៤។ គម្រោងនេះក៏ធ្វើដើម្បីរំឭកខួបទី២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងមូលនិធិ SIF និងប្រជាជនកម្ពុជាផងដែរ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមាន និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ”។
អ្នកគ្រូសាស្ត្រាចារ្យ ចក ធីតា វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មានប្រសាសន៍ថា “សុខភាពផ្លូវចិត្តគឺជាបញ្ហាធ្ងន់ធ្ងរមួយនៅកម្ពុជា ដោយមនុស្សជាច្រើនរងគ្រោះដោយស្ងៀមស្ងាត់។ ដូច្នេះ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតមានកិត្តិយសដែលបានធ្វើការងារជាមួយមូលនិធិ SIF សម្រាប់ គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្ត។ យើងសូមថ្លែងអំណរគុណដល់ការគាំទ្រ និងមិត្តភាពដ៏កក់ក្តៅពីក្រុមការងារស្ម័គ្រចិត្តមកពីសិង្ហបុរីដែលចង់ចែករំលែកជំនាញរបស់ពួកគេជាមួយបុគ្គលិកថែទាំសុខភាពរបស់យើង។ យើងរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការសំខាន់កាន់តែច្រើនថែមទៀតជាមួយ SIF នៅឆ្នាំខាងមុខ”។
គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្ត គឺជាគំនិតផ្តួចផ្តើមថែទាំសុខភាពផ្លូវចិត្តទី៣ របស់មូលនិធិ SIF នៅកម្ពុជា។ គម្រោងនេះកើតមានឡើងបន្ទាប់ពីទទួលបានជោគជ័យលើគម្រោងកសាងសមត្ថភាពកន្លងមកក្នុងរាជធានីភ្នំពេញ នៅពេលដែលក្រុមអ្នកស្ម័គ្រចិត្ត SIVs ដែលជាគ្រូពេទ្យឯកទេស បានបណ្តុះបណ្តាលអ្នកអាជីពថែទាំសុខភាពកម្ពុជាក្នុងវិស័យសុខភាពផ្លូវចិត្តកុមារ (ឆ្នាំ២០០២-២០០៤) និងការផ្តល់ប្រឹក្សាសម្រាប់កុមារស្ថិតក្នុងហានិភ័យ (ឆ្នាំ២០០៧)។
ការណ៍នេះបានបង្កើតឱ្យមានគ្រូបណ្តុះបណ្តាល Master Trainers កម្ពុជាជាង ៥០នាក់ ដើម្បីផ្តល់ការថែទាំកាន់តែប្រសើរសម្រាប់កុមារជួបបញ្ហា និងកុមារមានជំងឺផ្លូវចិត្ត និងគ្រួសាររបស់ពួកគេ។ គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្ត ក្នុងរាជធានីភ្នំពេញ ក៏ធ្វើឡើងដើម្បីរំឭកព្រឹត្តិការណ៍ដ៏អស្ចារ្យមួយផ្សេងទៀតផងដែរ ពោលគឺជាមិត្តភាពរយៈពេល ២០ឆ្នាំរវាងមូលនិធិ SIF និងប្រទេសកម្ពុជាដើម្បីធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ និងកសាងមិត្តភាពជានិរន្តន៍រវាងប្រជាជនសិង្ហបុរី និងប្រជាជនកម្ពុជា។
នៅកម្រិតពិភពលោកវិញ គម្រោងនេះចូលរួមចំណែកដល់គោលដៅទី៣ (សុខភាពនិងសុខុមាលភាពល្អ) និងគោលដៅទី ៧ (ភាពជាដៃគូសកលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព) នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?