ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការបរទេសថា កម្ពុជាពុំមានស្ថានទូតនៅអ៊ុយក្រែន នោះទេ
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែកុម្ភៈនេះថា ប្រទេសកម្ពុជា ពុំមានស្ថានទូតនៅប្រទេសអ៊ុយក្រែន នោះទេ។ ដោយឡែកចំពោះបញ្ហាប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរនៅទីនោះ លោកនៅមិនទាន់ដឹងអំពីព័ត៌មាននេះនៅឡើយដែរ ដោយកំពុងរង់ចាំការបញ្ជាក់ពីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសរុស្ស៊ី។
សូមជម្រាបថា រុស្ស៊ី បានចាប់ផ្តើមវាយប្រហារពេញទំហឹង ចូលទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ហើយទីក្រុងគៀវបានរាយការណ៍ថា មានមនុស្សស្លាប់ជាង ១០០នាក់ និងរបួសជាង ៤០០នាក់ ហើយការប្រយុទ្ធគ្នាដ៏ខ្លាំងថែមទៀត បានកើតឡើងនៅព្រឹកថ្ងៃសុក្រនេះ នៅក្នុងទីក្រុង Sumy ភាគឦសាន នៃប្រទេសអ៊ុយក្រែន។
ក្នុងនោះ ការបាញ់ផ្លោងរបស់រុស្ស៊ី បានស្រោចលើបណ្តាទីក្រុងរបស់អ៊ុយក្រែន ក្រោយពីប្រធានាធិបតីពូទីន ចេញបញ្ជាឲ្យបើកប្រតិបត្តិការសឹកពិសេសចូលអ៊ុយក្រែន ហើយមកដល់ពេលនេះ កងកម្លាំងយោធារុស្ស៊ី បានបន្តរុលចូលជ្រៅទៅក្នុងប្រទេសអ៊ុយក្រែន ជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ