Connect with us

ព័ត៌មានជាតិ

មន្ត្រីកាកបាទក្រហម៖ សុខភាពមាតា និងទារកគឺជាកក្តាសំខាន់មិនអាចធ្វេសប្រហែសបានឡើយ​

បានផុស

នៅ

មន្ត្រី​កាកបាទក្រហមកម្ពុជា​ បាន​លើកឡើងថា​ សុខភាព​មាតា និង​ទារកគឺជា​កក្តា​សំខាន់​មិនអាច​ធ្វេសប្រហែស​បានឡើយ​ពិសេស​ក្នុងអំឡុង​ពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ពិសេស​ប្រភេទ​ជំងឺ​ថ្មី​អូ​មី​ក្រុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ ៖ ពង្រឹង​ការផ្តល់សេវា​សុខភាព​បន្ត​ពូជ សុខភាព​មាតា ទារក និង​កុមារ និង​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​មាតា​កំពុង​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ នៅ​បរិវេណ​រដ្ឋបាល​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​នៅ​ថ្ងៃទី​២៥​កុម្ភៈ​នេះ លោកស្រី មុំ ច​ន្ធី នាយិកា​រង​នាយកដ្ឋាន​សុខភាព និងជា​លេខា​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​កាកបាទក្រហមកម្ពុជា​បានមានប្រសាសន៍ថា​សុខភាព​របស់​មាតា និង​ទារក​​គឺជា​កក្តា​សំខាន់​ដូចជា​ការថែទាំ​សុខភាព ការពិនិត្យ​ផ្ទៃពោះការ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​របស់​ស្ត្រី​មាន​ផ្ទៃពោះ​គឺជា​រឿង​ដែលមិនអាច​ធ្វេស ប្រហែស​បាន​និង​ត្រូវ​យកចិត្តទុកដាក់​ជា​ចម្បង ។​

លោកស្រី​បាន​បន្តថា ​ជាពិសេស​នៅ​អំឡុងពេល​ការរីក​រាលដាល​នៃ​ជំងឺកូ​វីដ​១៩ សុខភាព​របស់​មាតា និង​ទារកអាច​នឹង​មានការ​គំរាម​គំ​ហែម​បន្ថែមដែល​តម្រូវ​ឲ្យ​យើងទាំងអស់គ្នា​រួមទាំង​រាជរដ្ឋាភិបាល​អង្គការ​សង្គម​ស៊ី​វិល​ក្រុមហ៊ុន​ឯកជន​មន្ត្រី​សុខាភិបាល និងក្រុមគ្រួសារ​ត្រូវ​ចូលរួម​ផ្តល់​ការគាំទ្រ​ដើម្បី​ពង្រឹង​នូវ​ការផ្តល់​ជា​ភាពងាយស្រួល និង​ការយកចិត្ត​ទុក​លើ​សុខា​ភាព​មាតា និង​ទារកដូចជា​ការពិនិត្យ​និង​ផ្តល់​ប្រឹក្សា ការចូលរួម​អនុវត្ត​វិធានការ​បង្ការ​នានា និង​ការគាំទ្រ​ក្នុង​រូបភាព​ផ្សេងៗ​ទៀត​។​

លោកស្រី ​ជឹ​ង សុគន្ធា​វី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​មានប្រសាសន៍ថា ក្នុង នាម​ជា​ក្រុមហ៊ុន​ឯកជនយើង​ពិត​ជាមាន​សេចក្តី​រីករាយ​ជាខ្លាំង​ដែល​បាន​សហការ​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើងនិង​បាន​ជួប​ជាមួយ​បងប្អូន​ជា​ស្ត្រី​មាន​ផ្ទៃពោះនិង​មាតា​ទើប​សម្រាលកូន ដែល​អញ្ជើញ​មកពី​បណ្តា​ភូមិ សហគមន៍ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​

លោកស្រី​បាន​បន្តថា «​នៅក្នុង​ស្ថានការណ៍​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​យល់ឃើញ​ច្បាស់​ពី​ភាពលំបាក និង​ហានិភ័យ​មួយចំនួន​ដែល​អាច​កើតឡើង​ទៅដល់​បងប្អូន​ស្រី្ត​មានផ្ទៃពោះ និង​មាតា​កំពុង​បំបៅ​ដោះ​កូន​។ ដូច្នេះ នៅថ្ងៃនេះដើម្បី​ចូលរួម​សម្រួល​ទៅដល់​ស្ថានការណ៍​លំបាកក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​បាន​សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា ដោយ​នាំយក​នូវ​គ្រឿង ឧបភោគ​បរិភោគ​មួយចំនួនរួមជាមួយ​សម្ភារ​សម្រាប់​ទារក ទារិកានិង​ថវិការ​មួយចំនួន​ជូន​ដល់​បងប្អូន​ស្រី្ត​មាន​ផ្ទៃពោះ និង​មាតា​កំពុង​បំបៅ​ដោះ​កូន​នៅទីនេះ​។ នាង​ខ្ញុំ​សង្ឃឹមថា អំណោយ​នៅថ្ងៃនេះ នឹង​អាចជួយ​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន​មួយចំនួន​។​»

សូមបញ្ជាក់ថា ស្ត្រី​ជា​មាតា​ចំនួន ៤០​នាក់ដែល​ចូលរួម​ផ្ទាល់​ទទួលបាន​អំណោយ ក្នុង​ម្នាក់ៗ អង្ករ ២០​គីឡូក្រាម​,មី​ជាតិ ១​កេស​, ទឹក​ពិសា​វី​តា​ល់ ១​កេស​, ឃី​ត ១​កញ្ចប់ និង​ថវិកា៥​ម៉ឺន​រៀល​។ ដោយឡែក ស្ត្រី​ជា​មាតា​ចំនួន ៣០​នាក់​ផ្សេងទៀតដែល​ពុំបាន​អញ្ជើញ​ផ្ទាល់​ទទួលបាន ក្នុង​ម្នាក់ៗ អង្ករ ២០​គីឡូក្រាម​,មី​ជាតិ ១​កេស និង​ទឹក​ពិសា​វី​តា​ល់ ១​កេស​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម