Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សម្រេចធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានប្រកាសឲ្យដឹងថា ដោយសារតែសម្ដេច បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩។ ដូច្នេះ ដើម្បីធានាកុំឲ្យមានការឆ្លងបន្ត ដែលអាចចេញពីខ្លួនសម្ដេច ក្នុងពេលកំពុងមានការសង្ស័យ គឺសម្ដេចសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័ក មួយរយៈពេលខ្លីសិន។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដោយ សារខ្ញុំបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ.១៩។ ដើម្បី​ធានាកុំឱយមានការឆ្លងបន្ត ដែលអាចចេញពីខ្លួន ខ្ញុំក្នុងពេលកំពុងមានការសង្ស័យ ខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីសក័ មួយរយៈពេលខ្លីសិន»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «ខ្ញុំនឹងរស់នៅដាច់ដោយឡែក តែខ្ញុំនៅតែបន្ត​ធ្វើការតាមទម្លាប់ដូចដែលខ្ញុំ បានធ្វើកាលពីធ្វើចត្តាឡីសក័ ៣លើកមុនៗនោះដែរ។ ខ្ញុំ​មិនទាន់លប់ចោលកម្មវិធី សម្រាប់សប្តាហ៍ក្រោយនៅឡើយទេ»។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា សម្ដេចនឹងបន្តធ្វើ​តេស្ត​ ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមានកូវីដ-១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីសក័ ហើយសម្ដេចនឹងជូនព័ត៌មានតាមក្រោយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម