Connect with us

ព័ត៌មានជាតិ

អបអរសាទរ! កម្ពុជា​ទទួល​បាន​ពានរង្វាន់​ទីក្រុង​និរន្ត​ភាព​បរិស្ថាន​អាស៊ាន និង​វិញ្ញាបនបត្រ​ទទួលស្គាល់​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត

បានផុស

នៅ

ភ្នំពេញ ៖ ជា​ក្តី​មោទន​របស់​ជាតិ​កម្ពុជា ទីក្រុង​ព្រះ​សីហ​នុ ទទួល​បាន​ពានរង្វាន់​និរន្តរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន រាជធានី​ភ្នំពេញ​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ទឹកស្អាត ទីក្រុង​សែន​មនោ​រម្យ​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ដី​ស្អាត និង​ទី​ក្រុងកែប​បាន​ទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ខ្យល់​ស្អាត សម្រាប់​ឆ្នាំ​២០២១ កន្លងមកនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​ពានរង្វាន់​ទីក្រុង​និរន្ត​ភាព​បរិស្ថាន​អាស៊ាន និង​វិញ្ញាបនបត្រ​ទទួលស្គាល់​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត ដល់ទី​ក្រុង​របស់​ព្រះរាជា​ណាច​ក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២២​នេះ នា​ទីស្តីការ​ក្រសួងបរិស្ថាន​។

គួរ​រំលឹក​ថា សម្រាប់​កម្ពុជា រាជធានី​ភ្នំពេញ​បានទទួល​ពានរង្វាន់​និរន្តរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន​នា​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១១ ទីក្រុង​បាត់ដំបង​បានទទួល​នា​ឆ្នាំ​២០១៣ ទី​ក្រុងកែប​បានទទួល​នា​ឆ្នាំ​២០១៧ និង​ទីក្រុង​ព្រះ​សីហ​នុ​បានទទួល​នា​ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ​។ ទន្ទឹម​នោះ ទីក្រុង​សៀមរាប​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ទឹកស្អាត​នា​ឆ្នាំ​២០១៣ ទីក្រុង​ពោធិ៍សាត់​បានទទួល​វិញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ទឹកស្អាត​នា​ឆ្នាំ​២០១៧ និង​សម្រាប់​ឆ្នាំ​២០២១ កន្លងមកនេះ រាជធានី​ភ្នំពេញ​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ទឹកស្អាត ទីក្រុង​សែន​មនោ​រម្យ​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ដី​ស្អាត និង​ទី​ក្រុងកែប​បាន​ទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ខ្យល់​ស្អាត​ដែលជា​ក្តី​មោទន​របស់​ជាតិ​យើង​។

សម្រាប់​គោលបំណង​នៃ​ការផ្តល់​ពានរង្វាន់ និង វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន គឺ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ពី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ឈានទៅ​សម្រេចបាន ទីក្រុង​ស្អាត​និង​បៃតង​។ ពានរង្វាន់​ទាំងពីរ​នេះ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការថែរក្សា​ខ្យល់​ឱ្យបាន​ស្អាត ដី​ស្អាត និង​ទឹកស្អាត ខណៈ​ដែល​ទីក្រុង​អាស៊ាន​ត្រូវ​បន្ត​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ទាំងនេះ​គាំទ្រ​បន្ថែម​លើ​អាទិភាព នៃ​ការពង្រឹង​សមត្ថភាព​ក្នុង​តំបន់​ក្នុងការ​រៀបចំ​ផែនការ​ទីក្រុង និង​ការកសាង​ទីក្រុង​ដែល​ធន់​នឹង​អាកាសធាតុ​។ នៅក្នុង​ក្របខណ្ឌ​នៃ​ការផ្តល់​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន គឺ​បាន​រៀបចំ​រៀងរាល់​៣​ឆ្នាំ​ម្តង ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៧ និង​រៀងរាល់​៤ ឆ្នាំ​ម្តង​ក្រោយពី​ឆ្នាំ​២០១៧ ហើយ​ដែល​ការ​ប្រគល់​ពានរង្វាន់ ​និង​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន បានធ្វើ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​។

ជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​ជួយ​គាំទ្រ និង​ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​ទីក្រុង​នៃ​ប្រទេស​អាស៊ាន ប្រកបដោយ​ភាព​ស្អាត និង​បៃតង វិទ្យាស្ថាន​យុទ្ធសាស្ដ្រ​បរិស្ថាន​ពិភពលោក (IGES) នៃ​ប្រទេស​ជប៉ុន បាន​គាំទ្រ​ជា​ថវិកា​និង​បច្ចេកទេស​ដល់​កម្មវិធី​ទីក្រុង​គំរូ​អាស៊ាន​ចំនួន​៤០ នៃ​បណ្តា​ប្រទេស​អាស៊ាន ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៧ ដោយ​បែង​ចែកជា ៣​ដំណាក់កាល​។

ក្នុងដំណាក់កាល​ទី​១ ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១២ សម្រាប់​កម្ពុ​ជាមាន​រាជធានី​ភ្នំពេញ និង​ក្រុង​សៀមរាប​បាន​ចូលរួម​អនុវត្ត ក្នុងដំណាក់កាល​ទី​២ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៥ មាន​រាជធានី​ភ្នំពេញ​និង​ក្រុង​ពោធិ៍សាត់​បាន​ចូលរួម​អនុវត្ត និង​ដំណាក់កាល​ទី​៣ ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ មាន​ក្រុង​ពោធិ៍សាត់​និង​ក្រុងកែប​បាន​ចូលរួម​អនុវត្ត​។

បន្ទាប់ពី​បញ្ចប់​ដោយ​ជោគជ័យ​នូវ​កម្មវិធី​ទីក្រុង​គំរូ​អាស៊ាន កម្មវិធី​ទីក្រុង​ឈានមុខ អាស៊ាន​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ដ​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ផង​ដែរ ហើយ​ដែលមាន​ទីក្រុង​កែប​បានទទួល​កិត្តិយស​ជ្រើសរើស​ជាទី​ក្រុង​ឈានមុខ​អាស៊ាន ចំណែក​ទីក្រុង​កំពត​និង​ទីក្រុង​ពោធិ៍សាត់​ត្រូវបាន​ជ្រើសរើស​ជាទី​ក្រុង​គំរូ​អាស៊ាន​។

តាម​រយៈ​ការចូលរួម​ការអនុវត្ត​កម្មវិធី​ទីក្រុង​គំរូ​អាស៊ាន និង​កម្មវិធី​ទីក្រុង​ឈានមុខ​អាស៊ាន គឺ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង​ពី​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​និរន្តរភាព លើ​ការងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ការគ្រប់គ្រង​សំណល់​រាវ ការទប់ស្កាត់​ការបំពុល​ខ្យល់ ការធ្វើ​អនាម័យ​នៅតាម​សាលារៀន ទីសាធារណៈ ធានាបាន​ការលើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង ទីប្រជុំជន​ក្រុង ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ ២០១៦-២០៣០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម