ព័ត៌មានជាតិ
រាជធានីភ្នំពេញ ទទួលបានគម្រោងសំខាន់ៗជាច្រើននៅឆ្នាំ២០២១
លទ្ធផលកិច្ចប្រជុំមហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ លើកទី៩២ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) តាមការបញ្ចូនរូបភាព និងសម្លេង នៅទីក្រុងទុយនីស ប្រទេសទុយនេស៊ី នាពេលប៉ុន្មានថ្ងៃជាប់គ្នានេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសំខាន់ៗជាច្រើន នៅឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង២លានដុល្លារ ហើយក្នុងចំនួននេះរដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមបដិភាគចំនួន១០ម៉ឺនដុល្លារអាមេរិកផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូនេះថា ក្រោយកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ លើកទី៩២ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នាពេលប៉ុន្មានថ្ងៃជាប់គ្នានេះ រាជធានីភ្នំពេញ ទទួលបានគម្រោងអនុវត្តដូចជា៖
ក-គម្រោង “សុខុមាលភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងកាកសំណល់ភក់បង្គន់” ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២.០៨លានដុល្លារអាមេរិក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួមបដិភាគចំនួន១០ម៉ឺនដុល្លារអាមេរិក និងទីតាំងសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តិកម្ម ចំណែកថវិកាប្រមាណ២លានដុល្លាទៀត ជាហិរញ្ញប្បទានឥតសំណងរបស់សមាគម និងដៃគូអភិវឌ្ឍ ជូនមករដ្ឋបាលរាជធានីភ្នំពេញ។
ខ-គម្រោង “ការត្រៀមខ្លួនឆ្លើយតបនឹងស្ថានភាពអាសន្ន និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលមានទំហំទឹកប្រាក់ជិត២០ម៉ឺនដុល្លារអាមេរិក។
គ-នៅក្នុងការបោះឆ្នោតកែសម្រួលសមាសភាពសមាជិក នៃការិយាល័យអចិន្ត្រៃយ៍ របស់សមាគមឡើងវិញ រាជធានីភ្នំពេញតំណាងឱ្យទីក្រុងនៅក្នុងទ្វីបអាស៊ី នឹងបន្តធ្វើជាសមាជិកការិយាល័យអចិន្ត្រៃយ៍សម្រាប់ឆ្នាំ២០២១-២០២២ បន្តទៀត។
កិច្ចប្រជុំបន្ទាប់របស់ការិយាល័យអចិន្ត្រៃយ៍ នឹងប្រារព្ធធ្វើនៅទីក្រុងប័រដូ(Bordeaux) សាធារណៈរដ្ឋ បារាំង នៅកំឡុងខែមីនា ឆ្នាំ២០២១។
មន្ត្រីដដែលឲ្យដឹងថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ និងកិច្ចប្រជុំមហាសន្និបាតលើកទី៤០ របស់សមាគម(AIMF) ក្រោមប្រធានបទ “ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល” បានប្រារព្ធធ្វើនៅទីក្រុងទុយនីស ប្រទេសទុយនេស៊ី តាមការបញ្ចូនរូបភាពនិងសម្លេង ស្របតាមការអញ្ជើញរបស់ លោកស្រី Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម(AIMF) និងលោកជំទាវ Souad BEN ABDERRAHIM អភិបាលទីក្រុងទុយនីស។
កិច្ចប្រជុំនេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖
១. កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ បានប្រព្រឹត្តទៅនៅម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ នៅប្រទេសទុយនេស៊ី ត្រូវនឹងម៉ោង១១និង៣០នាទីរំលងអាធ្រាត្រនៅកម្ពុជា ទៅតាមកម្មវិធីនិងរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន៖
(១) ការពិនិត្យកែសម្រួលសមាសភាពសមាជិកការិយាល័យអចិន្ត្រៃយ៍។
(២) ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៩១ ។(៣)ការបោះឆ្នោតជ្រើសរើសពានរង្វាន់ស្រ្តីប្រើប្រាស់ភាសាបារាំង។
(៤)របាយការណ៍ថវិកាឆ្នាំ២០២០ និងគម្រោងថវិកាឆ្នាំ២០២១។ និង(៥)របាយការណ៍របស់លោកអគ្គលេខាធិការសមាគមស្តីពីផែនការសកម្មភាព និងគម្រោងកិច្ចសហប្រតិបត្តិការរបស់សមាគម។
២. កិច្ចប្រជុំមហាសន្និបាតលើកទី៤០
ពិធីបើកកិច្ចប្រជុំមហាសន្និបាតលើកទី៤០ បានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល” ក្រោមអធិបតីភាព លោក Hichem MECHICHI នាយករដ្ឋមន្ត្រី នៃប្រទេសទុយនេស៊ី និងលោកស្រី Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម(AIMF) ។
មហាសន្និបាតបានប្រារព្ធធ្វើទៅតាមកម្មវិធី និងរបៀបវារៈដែលបានកំណត់ ដោយអង្គមហាសន្និបាតបានធ្វើការបោះឆ្នោតអនុម័តលើសេចក្តីព្រាងឯកសាររបស់កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ និងឯកសារនៃមហាសន្និបាតលើកទី៣៩ ដែលបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។
អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសទីក្រុងគីហ្គាលី (Kigali) ប្រទេសរ៉ាវ៉ាន់ដា(Rwanda) ជាទីតាំងសម្រាប់ប្រារព្ធធ្វើមហាសន្និបាតលើកក្រោយ នៅកំឡុងខែកក្កដា ឆ្នាំ២០២១៕
អទ្ថបទ ៖ ស្រីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់