ព័ត៌មានជាតិ
ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិ ៣ បន្ថែមទៀត

ក្នុងឆ្នាំ ២០២១ ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិសរុបចំនួន ១២ លើផ្នែកសេវាធនាគារចល័ត អភិបាលកិច្ចសាជីវកម្ម សេវាកម្មអតិថិជន និងសេវាកម្មមាស។
ដោយឡែកនៅខែធ្នូ ឆ្នាំ ២០២១ ធនាគារ ទទួលបានពានរង្វាន់អន្តរជាតិចំនួន ៣ ដូចខាងក្រោម (បន្ថែមពីលើពានរង្វាន់ចំនួន ៩ ដែលទទួលបានរួចហើយ)៖
១. “ពានរង្វាន់ធនាគារដែលមានការពេញចិត្ត និងភាពរីករាយពីអតិថិជនលើផ្នែកសេវាកម្ម ប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២១” ពីទស្សនាវដ្តី Global Business and Finance Review ពីចក្រភពអង់គ្លេស
២. “ពានរង្វាន់សេវាកម្មធនាគារនវានុវត្តន៍បំផុត ប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២១” ពីទស្សនាវដ្តី Global Business and Finance Review ពីចក្រភពអង់គ្លេស
៣. “ពានរង្វាន់ធនាគារដែលមានទំនួលខុសត្រូវខ្ពស់បំផុត ប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២១” ពីទស្សនាវដ្តី Capital Finance International ពីចក្រភពអង់គ្លេស

កាលពីដើមឆ្នាំ ២០២១ នេះ ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិជាច្រើន រួមមាន៖
១. ពានរង្វាន់សេវាធនាគារចល័តដែលងាយស្រួលប្រើប្រាស់បំផុត ប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២១ ពីទស្សនាវដ្តី Global Economics ពីចក្រភពអង់គ្លេស
២. ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២១ ពីទស្សនាវដ្តី Finance Derivative ពីប្រទេសហូឡង់
៣. ពានរង្វាន់អភិបាលកិច្ចល្អបំផុត ប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២១ ពីទស្សនាវដ្តី Finance Derivative ពីប្រទេសហូឡង់
៤. ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២១ ពីទស្សនាវដ្តី International Business Magazine ពីសភាពអារ៉ាបរួម
៥. ពានរង្វាន់សេវាធនាគារចល័តនវានុវត្តន៍បំផុត ប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២១ ពីទស្សនាវដ្តី International Business Magazine ពីសភាពអារ៉ាបរួម
៦. ពានរង្វាន់អភិបាលកិច្ចល្អបំផុត ពីទស្សនាវដ្តី World Economics Magazine ពីសហរដ្ឋអាមេរិក
៧. ពានរង្វាន់សេវាធនាគារចល័តល្អបំផុត ពីទស្សនាវដ្តី World Economics Magazine ពីសហរដ្ឋអាមេរិក
៨. ពានរង្វាន់ សេវាកម្មមាសល្អបំផុត ពីទស្សនាវដ្តី World Business Outlook ពីប្រទេសសិង្ហបុរី
៩. ពានរង្វាន់សេវាធនាគារចល័តល្អបំផុត ពីទស្សនាវដ្តី World Business Outlook ពីប្រទេសសិង្ហបុរី។
ធនាគារ វឌ្ឍនៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ អតិថិជន និងដៃគូអាជីវកម្មទាំងអស់ ដែលតែងតែផ្ដល់ការគាំទ្រឥតងាករេតាំងពីដើមរៀងមក។ ធនាគារ វឌ្ឍនៈ ក៏សូមថ្លែងអំណរគុណជូនចំពោះ គណៈគ្រប់គ្រង និងបុគ្គលិក គ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាកម្មលំដាប់ថ្នាក់អន្តរជាតិជូនអតិថិជន៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ