Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យបញ្ជាក់ជាថ្មី! នៅអ៊ុយក្រែន មានអតីតនិស្សិត ២៣ នាក់ កំពុងរស់នៅជាមួយគ្រួសារ

បានផុស

នៅ

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់​ជាថ្មី នា​ព្រឹក​នេះ​ថា នៅអ៊ុយក្រែន មានអតីតនិស្សិតចំនួន ២៣ នាក់ កំពុងរស់នៅជាមួយគ្រួសាររបស់ពួកគេ ដែលអតីតនិស្សិតទាំងនោះ បានទៅសិក្សាក្នុងរង្វង់ទសវត្សទី ៨០ និងដើមទសវត្សទី ៩០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជុំ សុន្ទរី បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​បន្ថែម​លើ​ព័ត៌មាន​បឋម ដែល​បាន​ជម្រាប​ជូន​កាលពី​ថ្ងៃទី​ ២៥ ខែ​កុ​ម្ភៈ ខ្ញុំ​សូម​ជម្រាប​ជូន​ថា តាម​ព័ត៌មាន​ទទួលបាន​ពី​សមាគម​អតីត​និស្សិត​កម្ពុជា​នៅ​សហភាពសូវៀត ពុំមាន​និស្សិត​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​សិក្សា​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​ទេ ក៏ប៉ុន្តែ​មាន​អតីត​និស្សិត ដែល​បាន​ទៅ​សិក្សា​ក្នុង​ជំនាន់​អតីត​សហភាពសូវៀត ក្នុង​រង្វង់​ទសវត្ស​ទី​៨០ និង ដើម​ទសវត្ស​ទី​ ៩០ ចំនួន ២៣​នាក់​ដែល​កំពង់​រស់នៅ​លើទឹក​ដី​ប្រទេស​អ៊ុយ​ក្រែ​ន ជាមួយ​គ្រួសារ​របស់​ពួកគេ​”​។​

​បើតាម​លោក ជុំ សុន្ទរី “​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ហើយ ​និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រុស្ស៊ី កំពុង​ខិតខំ​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទាំងអស់នោះ ដើម្បី​ទទួលបាន​ព័ត៌មាន​អំពី​ស្ថានភាព​របស់​ពួកគាត់​”៕

អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម