សម្ដេច​តេជោ ប្រតិកម្ម និងព្រមានលោក ហូ វ៉ាន់ ព្រម​ទាំង​បក្ខពួក – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ ប្រតិកម្ម និងព្រមានលោក ហូ វ៉ាន់ ព្រម​ទាំង​បក្ខពួក

Published

on

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ទម្លាយ​ផែនការ​ក្បត់​របស់​លោក ហូ វ៉ាន់ អតីត​អ្នក​នយោបាយ ដែល​កំពុង​រត់​គេចខ្លួន ជុំវិញ​ការ​បញ្ជា​ឲ្យ​បក្ខពួក​នៅ​ភ្នំពេញ ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ស្ថាន​ទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងទៅ។

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទី​ក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០​នេះ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការតវ៉ានៅមុខស្ថានទូតចិន នាពេលកន្លងមក គឺស្ថិត​ក្រោមការ​បញ្ជា​របស់លោក ហូ វ៉ាន់។

សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា អ្នកតវ៉ា បានទទួលប្រាក់ពីលោក ហូ វ៉ាន់ និងបាន​អនុវត្ត​បញ្ជា​។យ៉ាងណាក៏ដោយ សម្ដេច នាយករដ្ឋមន្ត្រី បានព្រមានថា សម្ដេច​នឹងមិន​អត់ឱន​ឲ្យ​មេចោរ និងកូនចោរ នោះឡើយ ពិសេស​ករណី​នៅ​ផ្លូវ​វ៉េងស្រេង កាលពីឆ្នាំ២០១៣ ហើយការ​អនុវត្ត​របស់​អាជ្ញាធរ និងតុលាការ គឺជារឿងត្រឹមត្រូវ ។

សម្ដេច​តេជោ បាន​ជំរុញ​ដល់អ្នកចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្ហាញការពិត បន្ទាប់ពីពួក​គេបានបង្កបញ្ហា លើរឿងវត្តមានយោធា ចិន នៅកំពង់ផែរាម ក្នុងបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល តែមិនអាច​ទៅរួច៕
 

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ16 mins ago

វៀតណាមនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដទីពីរលើមនុស្សនៅខែក្រោយ

ព័ត៌មានអន្ដរជាតិ22 mins ago

ធ្លាយវីដេអូសម្ងាត់ គ្រូពេទ្យក្រុងអ៊ូហានសារភាពថា ពួកគេត្រូវបានប្រាប់ឲ្យនិយាយកុហកអំពីវីរុសកូរ៉ូណា

ព័ត៌មានជាតិ24 mins ago

គម្លាត​បុគ្គល​និង​គម្លាត​សង្គម​ គឺជា​វិធានការ​ដ៏​មុត​ស្រួច សម្រាប់​ការ​អនុវត្ត​ជាប្រចាំ​របស់​កម្លាំង​អាវុធហត្ថ​

ព័ត៌មានជាតិ36 mins ago

រដ្ឋបាល​ខណ្ឌដង្កោ​បន្ត​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍

ព័ត៌មានជាតិ38 mins ago

ខណ្ឌ ៤ កណ្តាល​ក្រុង អ្នក​ល្មើស​នោមពាសវាលពាសកាល នឹង​បន្ត​ចាប់​មិន​លើកលែង

ព័ត៌មានពេញនិយម