ព័ត៌មានជាតិ
ក្រសួងសហការជាមួយគម្រោងឆេនពង្រឹងសហគមន៍ប្រមូលទិញបន្លែសុវត្ថិភាព
គម្រោងបន្លែផ្លែឈើកម្ពុជាហៅថា ឆេនដាក់ចេញនូវគោលការណ៍ពង្រឹងសហគមន៍ប្រមូលទិញបន្លែសុវត្ថិភាពហៅថា បន្លែសរីរាង្គរបស់កសិករដែលបានប្រើប្រាស់បច្ចេកទេសដាំដុះដើម្បីជំរុញទៅកសិករផ្សេងទៀតឱ្យផ្លាស់ប្តូរទំលាប់នៃការដាំដុះ។
លោក តូច ប៊ុនហ៊ួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា នេះជាយន្តការជួយគាំទ្របន្លែក្នុងស្រុក ដែលក្រុមកសិករផលិតបាន ដើម្បីលើកទឹកចិត្តកសិករដែលខិតខំដាំដុះឈានទៅបង្កើនប្រាក់ចំណូលប្រចាំគ្រួសាររបស់ពួកគាត់។
លោករដ្ឋលេខាធិការមានប្រសាសន៍បន្តថា កិច្ចការងារនេះស្នើឱ្យមន្ត្រីមន្ទីរកសិកម្មខេត្ត សហការជាមួយផ្នែកដៃគូពិនិត្យមើលគម្រោងថ្មីនិងលើកទឹកចិត្តក្រុមសមាជិកសហគមន៍ប្រមូលទិញចាស់ ដើម្បីបំពេញកិច្ចការងារផ្នែកទីផ្សារឱ្យមានប្រសិទ្ធភាពជូនកសិករយើងកុំឱ្យមានបន្លែកកស្ទះ។
លោកជាថាវរិទ្ធអភិបាលរងខេត្ត បានទទួលស្គាល់ថា៖នេះជាវឌ្ឍនភាពមួយក្នុងការជំរុញឲ្យមានទីផ្សារបន្លែក្នុងស្រុក និងបានកាត់បន្ថយការបរិភោគបន្លែនាំចួល ដើម្បីលើកកម្ពស់ការថែរក្សាសុខភាពផង ព្រោះកាលណាយើងមានមជ្ឈមណ្ឌលតាំងលក់បន្លែ អតិជននិងងាកមកទិញបន្លែសរីរាង្គក្នុងស្រុកដែលមានគុណភាពសម្រាប់យើងទាំងអស់គ្នាបរិភោគ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានចាត់ទុកថា នេះជាមុខព្រួញមួយដែលមន្ទីរកសិករកំពុងតែអនុវត្ត ហើយកសិករក៍បានយកចិត្តទុកដាក់ខិតខំដាំដុះនៅតាមមូលដ្នានបានកាន់តែច្រើននៅឆ្នាំ ២០២២នេះ។
លោកបន្តថា គម្រោងសាកវប្បកម្មកម្ពុជា និងគម្រោងបន្លែផ្លែឈើកម្ពុជាហៅកាត់ថា ឆេននៅបន្តជួយកសិករយើងបន្តទៀត និងកំពុងរៀបចំការផ្តល់ទុនជាទឹកប្រាក់ចំនួន២០លានរៀលក្នុងមួយក្រុម សម្រាប់ឱ្យធ្វើការប្រមូលទិញបន្លែនាំចេញមកទីផ្សារ។
លោកកែវជឿនកសិកដាំបន្លែគ្រប់មុខនៅភូមិឃុំកំភុន ស្រុកសេសានបានទទួលស្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះគម្រោងឆេនបានផ្តល់បទពិសោធន៍នូវការដាំដុះដំណាំកសិកម្ម ប្រកបដោយបច្ចេកទេស និងផលិតទទួលបានទិន្នផលខ្ពស់។
លោកបន្ថែមថា បច្ចុប្បន្នសង្កេតឃើញសហគមន៍ក៍ដូចជាគ្រួសារកសិករបង្កើត បានសួនបន្លែសំរាប់បង្កើនជីវភាពរស់នៅបានល្អ នឹងបានបរិភោគបន្លែធម្មជាតិដែលដាំដុះដោយខ្លួនឯងផង ដើម្បីនាំគ្នាលើកកម្ពស់ការពារសុខភាព និងលក់ដូរក្នុងសហគមន៍បានប្រាក់បន្ថែមទៀត។
សូមបញ្ជាក់ថា៖គណៈកម្មាធិការតម្រង់ទិសនៃគម្រោងបន្លែផ្លែឈើនេះ មានខេត្តចំនួន៤បានចូលរួមក្នុងនោះមានខេត្តក្រចេះ -ស្ទឹងត្រែង -ព្រះវិហារ-និងឧត្តរមានជ័យ ដើម្បីរួមគ្នាលើកកម្ពស់ទីផ្សារបន្លែក្នុងពេលដែលបច្ចុប្បន្នខេត្តទាំង៤នេះមានសកិករចំនួន ១ ម៉ឺនគ្រួសារកំពុងនាំគ្នាផលិតបន្លែសរីរាង្គ៕
អត្ថបទ៖ ងិនលីម
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត