ព័ត៌មានជាតិ
បែងចែកឲ្យដាច់របាំឬល្ខោនក្បាច់បុរាណខ្មែរ និងរបាំឬល្ខោនព្រះរាជទ្រព្យ
នៅប្រទេសកម្ពុជាមានពាក្យពីរម៉ាត់ សម្រាប់សំគាល់ទម្រង់សិល្បៈគឺទី១ របាំឬល្ខោនក្បាច់បុរាណខ្មែរ និងទី២ របាំឬល្ខោនព្រះរាជទ្រព្យ។
ឯពាក្យថារបាំនិងល្ខោននេះ ក៏បញ្ជាក់ពីភាពខុសគ្នាខ្លះៗនៃទម្រង់សិល្បៈ ក្នុងឱកាសសំដែងម្ដងៗផងដែរ។ នេះបើយោងតាមសៀវភៅឯកសារទស្សនីយភាពខ្មែរដែលរៀបចំចងក្រងដោយគណៈកម្មការស្រាវជ្រាវសិល្បៈវប្បធម៌ ដែលបានបោះពុម្ភផ្សាយកាលពីឆ្នាំ២០០៣។

ឧទាហរណ៍ជាក់ស្ដែង កាលណាទម្រង់ក្បាច់បុរាណសំដែងជាទ្រង់ទ្រាយជារបាំដាច់ៗតែឯង ដូចជារបាំជូនពរ របាំអប្សរា របាំទេពមនោរម្យជាដើម គេច្រើននិយមប្រើពាក្យថា របាំក្បាច់បុរាណខ្មែរឬរបាំព្រះរាជទ្រព្យ។ ប៉ុន្តែបើទម្រង់ដដែលនេះ សំដែងជាសាច់រឿងផ្សេងៗដូចជា រឿងរាមកេរ្តិ៍ រឿងព្រះជិនវង្ស រឿងព្រះកេតុមាលា ឬរឿងព្រះថោងនាងនាគជាដើម នោះគេច្រើននិយមហៅថា ល្ខោនព្រះរាជទ្រព្យ ឬល្ខោនក្បាច់បុរាណខ្មែរទៅវិញ។
យ៉ាងណាមិញចន្លោះឆ្នាំ ១៩៧០-១៩៧៥ ក្នុងរបបសាធារណៈរដ្ឋខ្មែររបស់ លន់ ណុល ដែលបានផ្តួលរំលំរបបរាជានិយម របាំព្រះរាជទ្រព្យដែលធ្លាប់ហៅពីមុនមក ហើយដែលស្ថិតជាប់នឹងព្រះរាជា ត្រូវគេប្តូរមកហៅថារបាំ ឬល្ខោនក្បាច់បុរាណវិញ ហើយបង្វែរការទទួលខុសត្រូវឱ្យមកនៅក្រោមសកលវិទ្យាល័យវិចិត្រសិល្បៈ ប៉ុន្តែទីតាំងហាត់រៀនផ្នែកបច្ចេកទេសរក្សាទុកនៅដដែល គឺហាត់នៅប្រាសាទច័ន្ទឆាយាក្នុងព្រះបរមរាជវាំង។
ឆ្នាំ ១៩៧៥-១៩៧៩ ពេលដែលរបបសាធារណៈខ្មែរដួលរលំទៅ របបប្រល័យពូជសាសន៍កម្ពុជា ប្រជាធិបតេយ្យឡើងមកកាន់អំណាច ពេលនោះរបាំក្បាច់បុរាណក៏ដូចជាទម្រង់សិល្បៈដទៃទៀតត្រូវគេលុបបំបាត់ចោលទាំងស្រុង ដោយយកលេសថាជាមរតកសិល្បៈសក្ដិភូមិ។ សិល្បករ សិល្បការិនីភាគច្រើនត្រូវកាប់សម្លាប់ អ្នកខ្លះត្រូវគេធ្វើទារុណកម្មសម្លាប់នៅគុកទួលស្លែង ដោយមានឯកសារនៅជាភស្តុតាងផង។

ឆ្នាំ ១៩៧៩-១៩៩៣ ក្រោយពីរបបប្រល័យពូជសាសន៏ដួលរលំទៅ ប្រទេសជាតិនិងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា របបសាធារណរដ្ឋប្រជាមានិតកម្ពុជា រួចប្តូរមករដ្ឋកម្ពុជាបានមកកាន់កាប់អំណាច ក្នុងរយៈកាលនេះសិល្បៈករ និងគ្រូចាស់ៗបន្តិចបន្តួចលើគ្រប់មុខជំនាញ ដែលសេសសល់ពីស្លាប់ បានខិតខំពីបាតដៃទទេដោយក្តីលំបាកលំបិនជាទីបំផុត ប្រឹងធ្វើឱ្យរស់ឡើងវិញនូវសិល្បៈគ្រប់ប្រភេទ ក្នុងនោះក៏មានរបាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យផងដែរ។
ក្រោយឆ្នាំ ១៩៩៣ ពោលគឺពេលដែលសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ដោយមានការបោះឆ្នោតគាំទ្រ ដោយអង្គការសហប្រជាជាតិ ហើយប្រទេសជាតិវិលត្រឡប់មករករបបរាជានិយមវិញ របាំក្បាច់បុរាណនេះក៏ត្រូវបានគេនិយមហៅឈ្មោះទាំងពីរ គឺល្ខោន ឬ របាំក្បាច់បុរាណខ្មែរ និងល្ខោនឬរបាំព្រះរាជទ្រព្យរហូតមកដល់សព្វថ្ងៃនេះ។

ចំពោះប្រភពនិងកាលបរិច្ឆេទកំណើតនៃទម្រង់សិល្បៈរបាំ ឬល្ខោននេះ នៅលើទឹកដីកម្ពុជាវិញ មិនមានឯកសារណា និយាយប្រាប់ឱ្យបានច្បាស់ប្រាកដប្រជាថាកើតនៅខែណា ឬឆ្នាំណាទេ?។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវ ដោយពឹងផ្អែកទៅលើការគាស់កកាយរកវត្ថុបុរាណ សិក្សាពីរូបចម្លាក់តាមប្រាសាទបុរាណនានា ការសិក្សាសិលាចារឹក និងការសិក្សាអំពីទំនៀមទម្លាប់ប្រពៃណីផ្សេងៗ នាំឱ្យយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយសន្និដ្ឋានថា ទម្រង់សិល្បៈក្បាច់បុរាណប្រហែលជាយោនយកកំណើត នៅលើទឹកដីនៃប្រទេសកម្ពុជាតាំងពីសម័យនគរភ្នំ (ស.វ ទី១ ដល់ ស.វ ទី៦ នៃគ.ស) មកម៉្លេះ៕

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៥ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ