ព័ត៌មានជាតិ
ផ្លូវជាតិលេខ ២ ក្រុមហ៊ុនម៉ៅការសាងសង់សុំពន្យារពេល ១៦៨ ថ្ងៃ
ផ្លូវជាតិលេខ ២ និង ២២ ដែលកំពុងសាងសង់យឺតជាងផែនការ ត្រូវបានរដ្ឋមន្រ្តីក្រសួងសាធារណការបង្ហើបថាក្រុមហ៊ុនបានស្នើសុំពន្យាពេលក្នុងការសាងសង់បញ្ចប់។
តាមគម្រោងផ្លូវជាតិលេខ ២ និង ២២ ដែលមានប្រវែងជាង ៧០គីឡូម៉ែត្រ គ្រោងបញ្ចប់នៅខែមេសាឆ្នាំ២០២២ តែការអនុវត្តមិនទាន់តាមផែនការ រហូតដល់រដ្ឋមន្រ្តីក្រសួងសាធារណការកន្លងទៅ បានជំរុញឲ្យក្រុមហ៊ុនបង្កើនគ្រឿងចក្រ ដើម្បីឲ្យការងាររួចរាល់ទាន់ផែនការ។

បើតាមលោកស៊ុន ចាន់ថុល បានថ្លែងនៅព្រឹកនេះថា កំណាត់ផ្លូវជាតិភ្ជាប់ទៅទីរួមខេត្តតាកែវនេះ ក្រុមហ៊ុនបានស្នើសុំពន្យារពេល ១៦៨ ថ្ងៃ តែក្រសួងមិនទាន់ឯកភាពនោះទេ។
កំណាត់ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ បានបើកការដ្ឋានសាងសង់កាលថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០ ដែលគ្រោងបញ្ចប់នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២។ គម្រោងស្ថាបនាផ្លូវនេះមានប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ ២ ចាប់ ពីរង្វង់មូលតាខ្មៅដល់អូរចំបក់មានប្រវែងជាង ៦២ គីឡូ ម៉ែត្រ និងផ្លូវជាតិលេខ ២២ ពីអូរចំបក់ដល់អង្គតាសោមមានប្រវែងជាង ៩ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។
ការសាងសង់ផ្លូវ ជាតិលេខ២និងលេខ២២នេះ តាំងពីថ្ងៃបើកការដ្ឋានសម្រេចបានជាង៥០ភាគរយ។ គម្រោងសាងសង់ផ្លូវនេះអនុវត្តដោយក្រុមហ៊ុន Hanshin Engineering &Construction Co.,Ltd ក្រោមក្របខ័ណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ ដែលចំណាយថវិកាប្រមាណ ៥៦លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៨.៥លានដុល្លារអាម៉េរិក។
តាមលក្ខណៈបច្ចេកទេសគម្រោងស្ថាបនានេះ នឹងពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC គ្រោងនឹងប្រើរយៈពេល ៣០ខែ (ប្រហែល ២ឆ្នាំកន្លះ) ដោយបែងចែកជាបីកំណាត់ផ្លូវធំៗ គឺកំណាត់ទី១៖ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅដល់រង្វង់មូលស្តី្របីកួរស្រូវ ដែលមានប្រវែងជាង៨គីឡូម៉ែត្រពង្រីកពី ២គន្លង ទៅ៤គន្លង កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្តី្របីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែងជាង៥៣គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទមាន ២គន្លង និងកំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម ផ្លូវជាតិលេខ២២ ដែលមានប្រវែងជាង៩គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទមាន២គន្លង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


