ព័ត៌មានជាតិ
កសិករជាង ១ពាន់គ្រួសារ នៅខេត្តបាត់ដំបង ទទួលបានការបណ្តុះបណ្តាល ការអនុវត្តកសិកម្មល្អកម្ពុជា
ប្រជាកសិករប្រមាណ ១,៣០០គ្រួសារ ក្នុងស្រុកគោលដៅ នៃខេត្តបាត់ដំបង ទទួលបានការបណ្តុះបណ្តាលការអនុវត្តកសិកម្មល្អកម្ពុជា (GAP)។ ក្នុងនោះកសិករចំនួន ៨០នាក់ ទទួលបានវិញ្ញាបនបត្រការចុះបញ្ជីចម្ការ និងការបិទរូបសញ្ញា នៃការអនុវត្តកសិកម្មល្អកម្ពុជាស្មើ ២៤% នៅទូទាំងប្រទេសដែលនេះ គឺជាមោទនភាពមួយ សម្រាប់ខេត្តបាត់ដំបង។
លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា មន្ទីរកសិកម្មខេត្ត បានធ្វើការបណ្តុះបណ្តាលការអនុវត្តកសិកម្មល្អកម្ពុជា ជូនប្រជាកសិករបានចំនួន ១,៣០០ គ្រួសារក្នុងស្រុកគោលដៅនៃខេត្តបាត់ដំបង។
ក្នុងនោះផ្ទៃដីដាំដំណាំបន្លែ ចំនួន ១,៤៤០ហ.ត ទិន្នផលសរុប២៦,៤៥៤តោន,ផ្ទៃដីដំណាំស្វាយកែវល្មៀត ១៧,១៨៤ ហ.ត ទិន្នផលសរុប ២៧៣,៨០៧តោន។ ផ្ទៃដីដំណាំមៀនប៉ៃលិនឬតាង៉ែន ៦,១៨៣ហ.ត ទិន្នផល ៨១,១៨១ តោន។ ផ្ទៃដីដំណាំទុរេន ៣៩០ហ.ត ទិន្នផល ៤,៧៩៣ តោន និងដំណាំឈើហូបផ្លែជាច្រើនទៀត។
ការបណ្តុះបណ្តាលការអនុវត្តកសិកម្មល្អ (GAP) ដល់ប្រជាកសិករនៅតាមសហគមន៍កសិកម្មនានាក្នុងខេត្តបាត់ដំបង គឺដើម្បីបង្កើនការយល់ដឹង ពីសុវត្ថិភាពចំណីអាហារ និងកាត់បន្ថយភាពគ្រោះថ្នាក់សុវត្ថិភាពចំណីអាហារឲ្យនៅទាបបំផុត ក្នុងការបំពេញនូវតម្រូវការរបស់ទីផ្សារក្នុងស្រុក នឹងក្រៅប្រទេស ក៏ដូចជាធានាសុវត្ថិភាព ដល់អតិថិជនផងដែរ។
លោកប្រធាន បានឲ្យដឹងទៀតថា ការចុះបញ្ជីចម្កា រនិងការបិទរូបសញ្ញា នៃការអនុវត្តកសិកម្មល្អកម្ពុជា គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរក្សាលំនឹងទីផ្សារកសិកម្មដោយ សារតែកសិករទាំងនោះបានចុះបញ្ជីការ និងរូបសញ្ញា នៃការអនុវត្តកសិកម្មល្អបានត្រឹមត្រូវ ដែលជាកម្មសិទ្ធិបញ្ញាដ៏សំខាន់របស់អ្នកផលិត ក្នុងការរក្សាបាននូវតម្លៃលើទីផ្សារ មិនមានការបញ្ចុះតម្លៃ តាមតែចិត្តរបស់ឈ្មួញ៕
អត្ថបទ៖ ណារី



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់