Connect with us

ព័ត៌មានជាតិ

ភ្នំនាគខៀវគ្រោងសាងសង់ព្រះពុទ្ធរូបប្រវែង៩៩ម៉ែត្រធំជាងគេនៅកម្ពុជា

បានផុស

នៅ

មជ្ឈមណ្ឌលវិប្បសនាធុរៈភ្នំចាបភ្លើង ហៅភ្នំនាគខៀវ ស្ថិតនៅភូមិស្រឡៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រះសង្ឃពុទ្ធបរិស័ទ និងសប្បុរសជននានាមកពីបណ្តា រាជធានីខេត្ត គ្រោងសាងសង់រូប ព្រះពុទ្ធរូប ព្រះអង្គផ្ទុំ ប្រវែង៩៩ម៉ែត្រ ឱ្យមានទំហ៊ំធំជាងគេនៅកម្ពុជា សម្រាប់តម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា និងប្រែក្លាយតំបន់នេះឱ្យទៅជាកន្លែងអភិរក្សធនធានធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះតេជគុណ ពុទ្ធយ៉ាំ ចៅអធិការវត្ត ថាឡាបរិវ៉ាត់ មានសង្ឃដីការថា ទីតាំងនេះបានធ្វើការអភិវឌ្ឍមួយចំនួនរួចមកហើយ ដូចជារូបសំណាក(ព្រះគោព្រះកែវ) ហើយនៅកាលពីថ្ងៃទី១៥កុម្ភៈ បងប្អូនសប្បុរសជននិងពុទ្ធបរិស័ទនាំយកព្រះពុទ្ធរូបចំនួន១៣ព្រះអង្គមកតម្កល់ទុកនៅទីនេះបន្ថែមទៀត។

ព្រះតេជគុណចៅអធិការមានសង្ឃដីការចាត់ទុកថា៖ទីកន្លែងមជ្ឈមណ្ឌលវិបស្សនាធុរៈនេះអំណោយផលល្អ សំរាប់ពុទ្ធបរិស័ទជិតឆ្ងាយមកតាំងធម៌សមាធិ    ដើម្បីជំរះភាពសៅហ្មងក្នុងចិត្តហើយគោរពប្រតិបត្តិ នូវសេចក្តីល្អជំនួសវិញ  ទើបយើងប្រឹងប្រែងអភិវឌ្ឍតំបន់នេះ គម្រោងធ្វើនៅទីនេះ ធ្វើព្រះអង្គផ្ទុំប្រវែង ៩៩ ម៉ែត្រ ធំជាងគេនៅស្រុកខ្មែរតែមិនទាន់ដឹងកម្ពស់ប៉ុន្តែទេ ប៉ុន្តែប្រវែងព្រះអង្គផ្ទុំនឹងគឺប្រវែង ៩៩ ម៉ែត្រ កម្ពស់ហ្នឹងប្រហែលជាខ្ពស់ជាងចុងឈើ ។ 

លោកស្រីណានសុខុន សប្បុរសជនមកពីរាជធានីភ្នំពេញបានសំដែងការពេញចិត្តចំពោះ សមិទ្ធផលដែលបាន សាសសង់ឡើង នៅទីតាំងតំបន់នេះ   ព្រោះបានផ្តល់ផល ប្រយោជន៍ទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានមកលេងកំសាននៅតំបន់នេះ និងបានគោរពបូជាសុំសេចក្តីសុខចំរើនទៅតាមប្រពៃណីសាសនារដ្ឋយើងផង។ 

លោកស្រីអះអាងថា៖និងជួយអំពាវនាវ ទៅបងប្អូនសប្បុរសជននានា រួមគ្នាមកជួយអភិវឌ្ឃមជ្ឈមណ្ឌលវិបស្សនាធុរៈនេះ  ឱ្យបានតែរីកចម្រើន  ព្រោះព្រះពុទ្ធរូបចំនួន១៣ព្រះអង្គនេះសប្បុរសជនយើងបានចំណាយថវិកាប្រមាណជិត១ម៉ឺនដូល្លារួចមកហើយ។

លោកជិនរ៉ាម៉ុន ប្រជាពលរដ្ឋមកពីភូមិប្រា ឃុំឆែប ខេត្តព្រះវិហា របានគាំទ្រដល់កម្លាំងសាមគ្កីប្រកបដោយទឹកចិត្តជ្រះថ្លានេះ  ព្រោះបានបង្ហាញពីការលើកកម្ពស់តម្លៃវប្បធ៌មប្រពៃណីសាសនាជាតិខ្មែរយើង    ហើយម្យ៉ាងទៀត តំបន់ ភ្នំចាបភ្លើង ហៅភ្នំនាគខៀវនេះនិង ក្លាយទៅជាតំបន់អភិរក្ស បានល្អ  តម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា សម្រាប់កូនចៅជំនាន់ក្រោយបានឃើញនិងបានស្គាល់។

សូមបញ្ចាក់ថា នេះជាសម្បតិ្តធម្មជាតិនៅសេសសល់ចុងក្រោយ នៅក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង  ដែលព្រះសង្ឃនិងពុទ្ធបរិស័ទបានប្រឹងប្រែងរួមគ្នាអភិរក្ស   ព្រៃឈើ ដើមឈើធំៗ ភ្នំមានល្អាងថ្ម ជាសម្បត្តិធម្មជាតិបន្សល់ទុកពីជំនាន់ដូនតាសម័យដើមក្នុងទំហ៊ំដីជាង៥០០ហិកតាដែលត្រូវរក្សាទុក៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

បង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ៣៣នាក់

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានជាតិ៤៧ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ៥២ នាទីutes មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម