Connect with us

ព័ត៌មានជាតិ

កម្ពុជា-​តួកគី ​ប្តេជ្ញា​សម្រេច ​១​ពាន់លានដុល្លារ​អាមេរិក ក្នុងពាណិជ្ជកម្មទ្វេភាគី​

បានផុស

នៅ

កម្ពុជា-​តួកគី ​ប្តេជ្ញា​សម្រេច​ឱ្យបានដល់គោលដៅចំនួន​១​ពាន់លានដុល្លារ​អាមេរិកនៅក្នុងទំនាក់​ទំនងពាណិជ្ជកម្មទ្វេភាគី​។ ការប្តេជ្ញានេះ​ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាង​លោក Mevlut Çavusoglu រដ្ឋមន្ត្រីការបរ​ទេស នៃសា​ធារណរដ្ឋតួកគី ​ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើទស្សនកិច្ច​​ ​នៅសាធា​រណ​រដ្ឋតួកគី ចាប់ពីថ្ងៃទី​២៦ ដល់​២៧ ខែកុម្ភៈ ឆ្នាំ​២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមព័ត៌មាន​ពីក្រសួងការបរទេសបានឱ្យដឹងថា​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ បាន​​ជួបសន្ទនាជាផ្លូវការជាមួយលោក Mevlut çavusoglu ​ហើយភាគី​ទាំងពីរបានសម្ដែង​នូវសេចក្តីរីករាយចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមក និងបានសម្តែង​នូ​វការប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋ​កិច្ចចម្រុះលើក​ទី៣ សំដៅស្វែងរកសកម្មភាពជាក់ស្ដែង ដើម្បីសម្រេច​ឱ្យបានដល់គោលដៅចំនួន​ ១ ពាន់លានដុល្លារ​អាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យស្របតាមសក្តានុពលសេដ្ឋកិច្ចដែលមាននៅក្នុង​ប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ បានលើកទឹកចិត្តតាម​រយៈកិច្ចប្រជុំជាញឹកញាប់រវាងធុរកិច្ចជន ជាពិសេ​ស​កិច្ចប្រជុំនាពេលថ្មីៗនេះ រវាងគណៈប្រតិភូនៃក្រុមការងារការទូតសេដ្ឋកិច្ច នៃក្រសួង​ការបរទេស និងសភាពាណិជ្ជកម្មកម្ពុជា និង​សមភាគីតួកគី ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ។​ ក្នុងន័យនេះ រដ្ឋមន្ត្រីទាំងពីរ​ បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសទាំងពីរនាពេលខាងមុខ។

រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ និងបានសម្តែងឆន្ទៈយ៉ាងមុះមុតក្នុងការស្វែងរក ក៏ដូចជាពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ សមស្របទៅនឹងសក្តានុពលនៃប្រទេស ទាំងពីរក្នុងវិស័យពាណិជ្ជកម្ម អប់រំ បណ្ដុះបណ្ដាល សុខាភិបាល វាយនភណ្ឌ ដឹកជញ្ជូន សំណង ថាមពល កសិកម្ម ជួសជុលនិងថែទាំ ទេសចរណ៍ និងការដោះមីន។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែង នូវសេចក្តីរីករាយចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមក។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជ​រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយក​ពន្ធត្រួតគ្នា និង​ការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម