ព័ត៌មានជាតិ
អ្នកជំនាញ ៖ ការប្រើប្រាស់បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព
អ្នកជំនាញអង្គការសុខភាពកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសយុវវ័យ ព្រោះវាជាច្រកទ្វារទៅកាន់ការប្រើប្រាស់ថ្នាំញៀន។
នៅក្នុងសិក្ខាសាលា ស្តីពី ការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផល អេចឆ៍ ធី ភី (HTP) កាលពីថ្ងៃទី ២៨ ខែកម្ភៈ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការសុខភាពកម្ពុជា បានមានប្រសាសន៍ថា យុវជនជាច្រើននាំគ្នាសាកល្បង ប្រើប្រាស់បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី ក្រោយពីត្រូវបានអូសទាញ ដោយការផ្សព្វផ្សាយរបស់ក្រុមអ្នកលក់បារីអេឡិចត្រូនិក ហើយការប្រើប្រាស់ផលិតផលគ្រោះថ្នាក់ទាំងនោះ ជាច្រកទ្វារទៅកាន់ការប្រើប្រាស់ថ្នាំញៀន ការស្រូបចូលជាតិនីកូទីន ដែលមានលក្ខណៈបង្កភាពងាយស្រួល សម្រាប់ឲ្យអ្នកប្រើប្រាស់ អាចដាក់បញ្ចូលបាននូវកញ្ឆា និងប្រភេទថ្នាំញៀនផ្សេងៗ។
លោកវេជ្ជបណ្ឌិត បានពន្យល់ថា នៅក្នុងបារីអេឡិចត្រូនិក មានផ្ទុកសារធាតុនីកូទីន និងសារធាតុគីមីបង្កជំងឺមហារីក លោហៈធ្ងន់ និងភាគល្អិត អាចស្រូបចូលជ្រៅទៅក្នុងសួត និងបង្កអន្តរាយដល់រាងកាយ។ រីឯឧបករណ៍បារីអេឡិចត្រូនិក មានហានិភ័យលេចធ្លាយ ឆេះ ផ្ទុះ ដោយអាចបង្កនូវការរលាកធ្ងន់ធ្ងរ។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា «យើងត្រូវរួមគ្នាបង្ការទប់ស្កាត់ ការប្រើប្រាស់បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី ដែលជាច្រកចូល នៃការប្រើប្រាស់គ្រឿងញៀន»។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ក្រសួង-ស្ថាប័ន និងគណៈកម្មាធិ ការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ អនុវត្តនូវសេចក្តីណែនាំលេខ ០០១/១៤ស.ណ.ន.អ.ជ.ប.គ.ញ និងសេចក្តីណែនាំលេខ ០០១/២១ ស.ណ.ន.អ.ជ.ប.គ.ញ ទទួលបានប្រសិទ្ធភាពខ្ពស់។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានស្នើសុំដល់សិក្ខាសាលាទាំងមូលទាំងមូល បន្តយកចិត្តទុកដាក់ និងលើក យកបញ្ហាប្រឈម និងចែករំលែកបទពិសោធន៍នានា ក្នុងការអនុវត្តសេចក្តីណែនាំ ស្តីពី ការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTP) នេះ ឲ្យបានផុលផុស ដើម្បីអនុវត្តទទួលបានជោគជ័យ និងដើម្បីអនាគតកូនចៅយើង ដែលជាទំពាំងស្នងឬស្សី សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ