ព័ត៌មានជាតិ
រាជធានីភ្នំពេញ ខ្វះទឹកប្រមាណ ២ សែនម៉ែត្រគូប ក្នុងមួយថ្ងៃ
តម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានប្រមាណ ៨ សែនម៉ែត្រគូប ក្នុង១ ថ្ងៃ ខណៈដែលការផលិតបានតែចំនួន ៥៩២ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងនៅថ្ងៃទី ១ ខែមីនានេះថា បច្ចុប្បន្នសមត្ថភាពផលិតទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញផលិតបាន ៥៩២ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈតម្រូវការ ៨ សែនម៉ែត្រគូប ដែលលើសសមត្ថភាពផលិតបាន។
លោកថា ឆ្លងកាត់ការច្នៃប្រឌិតរបស់មន្ត្រីជំនាញ ធ្វើឱ្យទឹករត់បាន ៦៣០ ពាន់មែ៉ត្រគូបក្នុងមួយថ្ងៃ ដែលកើនប្រមាណ ៤ ម៉ឺនម៉ែត្រគូប តែទោះយ៉ាងណា យើងនៅតែខ្វះប្រមាណ ២ សែន ម៉ែត្រគូប។

លោក ឡុង ណារ៉ូ មានប្រសាសន៍ថា ការប្រើប្រាស់ទឹកនៅរាជធានីភ្នំពេញមានសម្ពាធខ្ពស់ ដែលធ្វើឱ្យតំបន់ជាយក្រុងតំបន់ខាងលិចខ្វះទឹក ដោយសារការបូមរុញទឹកធ្វើឡើងពីកើតទៅលិច ដែលធ្វើឱ្យតំបន់ជាយក្រុងនៅភាគខាងលិចមានការខ្វះខាតទឹក។
ការប្រើប្រាស់ទឹកនៅក្នុងរាជធានីភ្នំពេញមានសម្ពាធខ្ពស់ចន្លោះពី ២០០ ទៅ ២៨០ លីត្រក្នុងមួយថ្ងៃ ដែលជាទូទៅគឺប្រើ ត្រឹមតែ ១៥០ លីត្រក្នុងមួយថ្ងៃ លោកស្នើឱ្យមានការសន្សំសំចៃទឹកនារដូវប្រាំង៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?