ព័ត៌មានជាតិ
១ ខែកុម្ភៈ ពលករខ្មែរជាង ១ ពាន់នាក់ ត្រូវបានបញ្ជូនទៅប្រទេសថៃ
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាបានបញ្ជួនពលករ MOU ប្រមាណជាង ១ ពាន់នាក់ទៅធ្វើការនៅប្រទេសថៃក្រោយពីប្រទេសថៃបានបើកប្រទេសឡើងវិញ។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាបានបញ្ជួនពលករចំនួន ១ ១២០ នាក់ទៅធ្វើការនៅប្រទេសថៃ ចែកជា៤លើក។ ក្នុងនោះលើកទី១ បានបញ្ជួនពលករចំនួន ២២០ នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ទៅធ្វើការនៅរោងចក្រសាច់មាន់ លើកទី២ បញ្ជួន ៤០០ នាក់ កាលពីថ្ងៃទី១៥ កុម្ភៈ លើកទី៣បញ្ជួន ៣៥០ នាក់ កាលពីថ្ងៃទី២១ កុម្ភៈ និងលើកទី៤បញ្ជួន ២៥០ នាក់នៅថ្ងៃទី២៨ កុម្ភៈ ដោយពួកគេទៅធ្វើការនៅរោងចក្រស៊ីភីទាំងអស់ ហើយពលករទាំងនោះទទទួលបានការយកចិត្តទុកដាក់ពីភាគីថៃទាំងកន្លែងធ្វើចត្តាឡីស័ក និងការផ្តល់ម្ហូបអាហារ។

លោក អន ប៊ុនហាក់ មានប្រសាសន៍ថា កម្ពុជាបានចាប់ផ្តើមបញ្ជួនពលករទៅធ្វើការនៅប្រទេសថៃឡើងវិញ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីប្រទេសថៃបានបើកទទួលពលករបរទេសឡើងវិញពិសេសប្រទេសមួយចំនួននៅតាមតំបន់អាស៊ានដូចជា ឡាវ ភូមា និងកម្ពុជា។ លោក បានបន្តថា ក្នុងចំណោមពលករទាំងនោះ ពលករកម្ពុជាត្រូបានភាគីថៃទទួលយកមុនគេ ដោយសារពលករកម្ពុជាបានចាក់វ៉ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬដូសទី៣ ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ មានកម្រិតទាបបំផុត។

ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា រូបនេះបានបន្តទៀតថា សម្រាប់នៅខែមីនា ឆ្នាំ២០២២នេះ កម្ពុជាគ្រោងនឹងបន្តបញ្ជួនពលករជាបន្តបន្ទាប់ទៀតដោយសារភាគីថៃមានតម្រូវការកម្លាំងពលកម្មច្រើន ហើយចំពោះតួលេខពលករដែលត្រូវបញ្ជួននៅមិនទាន់បានដឹងនៅឡើយទេ។ លោកបានបន្ថែមថា ពលករទៅធ្វើការនៅប្រទេសថៃទទួលបានប្រាក់ខែចាប់ពី ៥០០ ទៅ ៧០០ ដុល្លារក្នុង ១ខែ។

លោក អន ប៊ុនហាក់ បានបញ្ជាក់ទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ ពលករទាំងនោះត្រូវបញ្ជួនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទល់នឹងខេត្តស្រះកែវ។ ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្ត ហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល ៧ថ្ងៃ និងថ្ងៃទី៧ ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅអវិជ្ជមានទៀត ទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជួនទៅកន្លែងព្យាបាល ហើយរាល់ការចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង។
យោងតាមរបាយការណ៍របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានពលករកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន ១ ២២០ ១៩៧ នាក់ ដោយធ្វើលើផ្នែកសំណង់ កសិកម្ម នេសាទ និងរោងចក្រចំណីអាហារ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ