Connect with us

ព័ត៌មានជាតិ

អ្នកទិញមាសទុក គួរលក់យកចំណេញ នៅពេលនេះទេ ខណៈតម្លៃមាស​កំពុងឡើងថ្លៃខ្លាំង

បានផុស

នៅ

មាសនៅលើពិភពលោកកំពុងឡើងថ្លៃខ្លាំង ក្នុងនោះកម្ពុជា ក៏ដូចគ្នាផងដែរ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានជូនជាយោបល់ថា អ្នកដែលបានទិញមាសទុក ក្នុងតម្លៃធូរថ្លៃកន្លងទៅ អាចលក់ចេញនៅពេលនេះ ដើម្បីទទួលបានប្រាក់ចំណេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានប្រឹក្សាយោបល់ហិរញ្ញវត្ថុ​ បានលើកឡើងយ៉ាងដូច្នេះថា «បើពលរដ្ឋទិញមាសពេលដែលនៅតម្លៃធូរថ្លៃត្រឹម ១អោន តម្លៃ ១៥០០ដុល្លារ ខណៈដែលឥឡូវតម្លៃឡើងដល់ជាង ២ពាន់ដុល្លារ ពួកគាត់អាចសម្រេចចិត្តលក់ចេញ យកចំណេញបាន។ ប៉ុន្តែបើពួកគាត់ទើបតែទិញថ្មីៗនេះ ក្នុងតម្លៃចន្លោះពី ១៨០០ដុល្លារ ទៅ ២០០០ដុល្លារ ក្នុង១អោន គួរតែកុំទាន់លក់ នៅរង់ចាំឱកាសបន្តទៀត ព្រោះជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី អាចនៅបន្តយូរទៀត ដែលនាំឲ្យមាសនៅអាចឡើងថ្លៃថែមទៀតផងដែរ»។

អ្នកជំនាញហិរញ្ញវត្ថុ និងតាមដានសេដ្ឋកិច្ចពិភពលោក រូបនេះ ប៉ាន់ស្មានថា ការជួញដូរតម្លៃមាស នឹងបន្តឡើងថ្លៃថែមទៀត​ ដោយសារភាពតានតឹងនៅរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឲ្យជះឥទ្ធិពលដល់ពិភពលោក ។ បញ្ហានេះ អាចនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរដែរ។ លើសពីនេះទៀត ការបង្កកប្រាក់នៅក្នុងធានាគាររបស់រុស្ស៊ី នៅសហរដ្ឋអាមេរិក ក៏ជាកត្តាធ្វើឲ្យសេដ្ឋកិច្ចអាមេរិក និងលុយដុល្លារធ្លាក់ចុះផងដែរ។

បើស្ថានភាពនេះ បន្តអូសបន្លាយរយៈពេលយូរ លោក ឡុង សំណាង វាយតម្លៃថា តម្លៃមាសនឹងអាចឡើងថ្លៃដល់ ២៥៥០ដុល្លារ ទៅ ២៦៥០ ដុល្លារក្នុង១ តម្លឹង ដូចកាលទើបតែផ្ទុះជំងឺកូវីដដំបូង។

បើតាមលោក ឡុង សំណាង តម្លៃមាសនៅលើទីផ្សារអន្តរជាតិថ្ងៃនេះ ១ម្លឹង តម្លៃ ២២៩៣.៩៧៥៩ ដុល្លារ ក្នុងនោះ ១ជី តម្លៃ ២២៩.៣៩៧៥ ដុល្លារ, ១ហ៊ុន តម្លៃ ២២.៩៣៩៧ ដុល្លារ និង ១លី តម្លៃ ២.២៩៣៩ ដុល្លារអាមេរិក។

កញ្ញា ហុង ហ៊ួយហ្គិច អ្នកលក់មាសនៅផ្សារសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទោះជាតម្លៃមាសឡើងថ្លៃក៏ពិតមែន តែពលរដ្ឋមិនសូវអើពើក្នុងការលក់ចេញនោះទេ។ កញ្ញា លើកឡើងដូច្នេះថា« ខ្ញុំមើលឃើញថា មិនសូវមានអ្នកលក់ច្រើននោះទេ តែអ្នកខ្លះ លឺថាមាសឡើងថ្លៃ ក៏ផ្អាកទិញ ហើយទីផ្សារក៏មិនសូវមានការភ្ញាក់រឿងតម្លៃមាសនេះដែរ»។

សូមបញ្ជាក់ថា ហាងឆេងមាស មានការប្រែប្រួលតម្លៃគ្រប់ពេលវេលា គ្រប់វិនាទី។ ហាងមាសពេជ្រ ទី មង្គល បានបង្ហាញតម្លៃមាសគីឡូ ក្នុង១ ជី លក់ចេញតម្លៃ ២៣០ដុល្លារ និងទិញចូលតម្លៃ ២២០ដុល្លារ គិតត្រឹមថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២២នេះ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ភ្នំសំពៅ
សន្តិសុខសង្គម៤៥ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម