Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបជ្រូកខុសច្បាប់​ពីវៀតណាម ១១៥ក្បាល ឆ្លងដែនចូល​ស្រុករមាសហែក

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានស្ទាក់ចាប់ឃាត់រថយន្ត១គ្រឿង សង្ស័យនាំជ្រូករស់ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់ចំនួន ១១៥ក្បាល។  ករណីចុះបង្ក្រាបនេះកើតឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកុម្ភ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង បានឲ្យដឹងថា ករណីបង្ក្រាបនេះ គឺក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឲ្យចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាក Ssangyong Istana  ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខ ព្រៃវែង 2A-0318 ដឹកសត្វជ្រូករស់ចំនួន១១៥ក្បាល ដោយសង្ស័យនាំចូលពីប្រទេសវៀតណាម ឆ្លងដែនមកកាន់ប្រទេសកម្ពុជា តាមច្រករបៀងខុសច្បាប់ បម្រុងនឹងយកទៅចែកចាយនៅខេត្តស្វាយរៀង  ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ប្រភពបន្តថា ក្រោយពីត្រួតពិនិត្យសាកសួររួចមកលទ្ធផលគឺ គ្មានច្បាប់អនុញ្ញាតិនាំចូល ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាង សត្វជ្រូករស់ចំនួន១១៥ក្បាលនោះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបន្តថា ម្ចាស់ជ្រូកឈ្មោះ សោម សារឿន មុខរបរអាជីវករ មានទីលំនៅភូមិថ្នល់ពាម  ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលគេស្គាល់ថា ជាអ្នកប្រកបមុខរបរជួញសត្វជ្រូកជាច្រើនឆ្នាំមកហើយ និងជាអ្នកនាំសត្វជ្រូករស់ពីប្រទេសវៀតណាមចូលមកចែកចាយក្នុងខេត្តស្វាយរៀង  និងទៅរាជធានីភ្នំពេញ។

ទាក់ទិនករណីនេះដែរលោក ប៉ែន ចន្ធី បានឲ្យដឹងទៀតថា ជ្រូករស់ទាំង១១៥ក្បាលនេះមន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត  បានធ្វើការបូមឈាម យកសំណាកបញ្ជូនទៅអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដើម្បីចូលមន្ទីរពិសោធន៍រករោគវិនិច្ឆ័យ ៕ ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣១ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម