ព័ត៌មានជាតិ
កម្ពុជា និងអង្គការ FAO រួមគ្នាពង្រឹងសមត្ថភាពកែច្នៃកសិផលកសិកម្ម ដើម្បីបង្កើនការនាំចេញ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)បានរួមគ្នាពង្រឹងសមត្ថភាពកែច្នៃកសិផលកសិកម្មដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលនឹងជួយដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

គម្រោងនេះ ត្រូវបានបង្ហាញកាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២២ នៅក្នុងជំនួបរវាងលោក វេង សាខុនរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ថ្មីប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបនោះភាគីទាំងពីរបានឯកភាពគ្នាផ្តល់អាទិភាពទៅលើ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងសមត្ថភាពកែច្នៃតាមរយៈវិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ប្រព័ន្ធទីផ្សារកសិផល (ដំណាំ បន្លែ សត្វ និងត្រី) ប្រព័ន្ធត្រជាក់ក្នុងខ្សែច្រវាក់ផលិតកម្ម ការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម និងព្រៃឈើ។

លោករដ្ឋមន្ត្រី វេង សាខុនបានមានប្រសាសន៍ថាសេវាកម្មផ្តល់ធាតុចូលកសិកម្មទាំងអស់នេះ គឺដើម្បីបង្កើនផលិតកម្មស្បៀង អាហារូបត្ថម្ភ ការស្រូបយក បច្ចេកវិទ្យាកសិកម្មថ្មីៗយកទៅអនុវត្ត លើកកម្ពស់ស្តង់ដារផលិត ធានាបានគុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ FAO ដែលបានបន្តជួយឧបត្ថម្ភ គាំទ្រឈរលើស្មារតីទទួលខុសត្រូវ និងសហការបានយ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម ដើម្បីអនុវត្តគម្រោងនានាផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ហើយកំពុងផ្តល់ផ្លែផ្កាគួរឲ្យកត់សម្គាល់ ដោយបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណ ភាពឆ្លើយតបទៅនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ និងបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
លោកស្រី Rebekah Bell បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង អង្គភាព និងមន្ត្រីជំនាញគ្រប់អនុវិស័យទាំងអស់ ដែលបានផ្តល់ការគាំទ្រ សហការគ្រប់ បែបយ៉ាង ធ្វើឲ្យបេសកកម្មរបស់អង្គការ FAO លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកន្លងមកសម្រេចទទួលបានជោគជ័យ។ ជាក់ស្តែង គម្រោងអភិវឌ្ឍវិស័យកសិកម្មមួយចំនួនបាននិងកំពុងអនុវត្ត ហើយសង្ឃឹមថានឹងរួមចំណែកអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនស្របទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានគ្រោងទុក ក្នុងន័យចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនផលិតភាពផលិតកម្ម ធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗទៅអនុវត្ត ដើម្បីផ្លាស់ប្តូរទម្លាប់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បង្កើនប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ