ព័ត៌មានជាតិ
ប្រមុខដឹកនាំកម្ពុជា ស្នើសុំឲ្យមានការយោគយល់ចំពោះការឡើងថ្លៃប្រេងសាំង
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣(ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ នៅព្រឹកថ្ងៃពុធនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ចំពោះការឡើងថ្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ការឡើងថ្លៃប្រេងសាំងនេះ មិនមែនមានតែកម្ពុជានោះទេ ពោល គឺឡើងថ្លៃនៅប្រទេសផ្សេងផងដែរ។

សូមបញ្ជាក់ថា ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងផ្ទុះឡើង តម្លៃប្រេងសាំងនៅលើពិភពលោកក៏មានការប្រែប្រួលយ៉ាងខ្លាំងផងដែរ ក្នុងនោះប្រទេសចំនួន ២ នៅ តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកម្ពុជាផងនោះ ឃើញថាតម្លៃប្រេងសាំងបានឡើងថ្លៃ ១០០ រៀលបន្ថែមទៀតដែលនឹងត្រូវដាក់លក់ក្នុងតម្លៃ ៤,៨០០ រៀលក្នុងមួយលីត្រ។ ខាងក្រោមនេះ គឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.២៦ ដុល្លារ (១,០៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៨ ដុល្លារ (១,៩៥០ រៀល) ក្នុងមួយលីត្រ
៣. ឥណ្ឌូណេស៊ី តម្លៃ ០.៨៨ ដុល្លារ (៣,៥០០ រៀល) ក្នុងមួយលីត្រ
៤. មីយ៉ាន់ម៉ា តម្លៃ ១.០៧ ដុល្លារ (៤,២៥០ រៀល) ក្នុងមួយលីត្រ
៥. ថៃ តម្លៃ ១.១១ ដុល្លារ (៤,៤៥០ រៀល) ក្នុងមួយលីត្រ
៦. វៀតណាម តម្លៃ ១.១៧ ដុល្លារ (៤,៦៥០ រៀល) ក្នុងមួយលីត្រ
៧. កម្ពុជា តម្លៃ ១.១៨ ដុល្លារ (៤,៨០០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.២៧ ដុល្លារ (៥,០៥០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៣៤ ដុល្លារ (៥,៣៥០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ១.៩៧ ដុល្លារ (៧,៨៥០ រៀល) ក្នុងមួយលីត្រ
ដោយ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?