ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាល ឲ្យសិក្សាអនុញ្ញាតិឲ្យបើកបរល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង លើផ្លូវជាតិលេខ ៣
កំណាត់ផ្លូវជាតិលេខ ៣ ដែលបានបញ្ចប់ការសាងសង់និងដាក់ឲ្យប្រើប្រាស់ ត្រូវបានប្រមុខរដ្ឋាភិបាលឲ្យសិក្សាអនុញ្ញាតិឲ្យបើកបរដល់ល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងតាមស្ថានភាពតំបន់។
សព្វថ្ងៃនៅលើផ្លូវកំណាត់ផ្លូវជាតិលេខ ៣ តំបន់ខ្លះអាចបើកបរត្រឹមល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងចំណុចខ្លះអាចបើកបានត្រឹម ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនាឱកាសបើកសម្ពោធកំណាត់ផ្លូវជាតិលេខ ៣ នៅព្រឹកនេះថា គួរសិក្សាលើការកម្រិតល្បឿនបើកបរអាចដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងតាមភូមិសាស្រ្តតំបន់មួយចំនួន ដោយសារតែផ្លូវជាតិលេខ ៣ ដែលទើបបញ្ចប់សាងសង់មានទំហំធំ ហើយមានគន្លងពីរទៅពីរមក ដូច្នេះការសិក្សាកម្រិតល្បឿនបើកបរ គួរធ្វើស្របតាមស្ថានភាពភូមិសាស្រ្តជាក់ស្តែង ដែលអាចអនុញ្ញាតិឲ្យទៅរួច។
បើតាមប្រមុខរដ្ឋាភិបាល មិនថាតែផ្លូវជាតិលេខ ៣ ដូចគ្នានេះដែរលើកំណាត់ផ្លូវជាតិលេខ ៥ ដែលកំពុងសាងសង់ និងផ្លូវជាតិលេខ ៦ ដែលមានទំហំធំទូលាយគួរសិក្សាអនុញ្ញាតិឲ្យបង្កើនល្បឿនបើកបរបន្ថែមទៀត។
កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ដែលមានប្រវែងជាង ១៣៤គីឡូម៉ែត្រ ជាកំណាត់ផ្លូវដ៏សំខាន់ភ្ជាប់ទៅខេត្តភាគរនីរតីនៃតំបន់មាត់សមុទ្រ និងជាច្រកសេដ្ឋកិច្ចក្នុងការដឹកអំបិលទៅទូទាំងប្រទេស។
ការស្ថាបនា និងកែលំអរកំណាត់ផ្លូវជាតិលេខ ៣ ចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី ១ ពីចោមចៅទៅបែកគុស ខេត្តតាកែវ ប្រវែង ៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ចែកចេញជា ៤គន្លង (២គន្លងទៅ ២គន្លងមក)។ ដំណាក់កាលទី ២ ពីបែកគុស ទៅក្រុងកំពត ប្រវែង ៦៤.៨គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់ ១២ម៉ែត្រ ចែកជា ២គន្លង។
ដោយឡែកមួយកំណាត់ភ្ជាប់ពីក្រុងកំពតទៅវាលរិញ នៅសល់មួយកំណាត់ទៀតដែលមានប្រវែង ២០គីឡូម៉ែត្រ ក្នុងចម្ងាយជាង ៥៤ គីឡូម៉ែត្រ ដែលត្រូវធ្វើការជួសជុលពង្រឹងឡើងវិញ។ តាមរយៈការសិក្សា ដោយសារស្ថានភាពដីស្អុយផ្នែកខាងក្រោមជម្រៅពី១១ម៉ែត្រទៅ ១៧ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសត្រូវប្រើវិធីសាស្រ្ដវាយសសរគ្រឹះ ដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦ សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ ក្នុងគម្រោងចំណាយ ៣០ លានដុល្លារ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ