ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណគ្រប់តួអង្គទាំងអស់ ដែលបានគាំទ្រ កម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ ២០២២
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់គ្រប់តួអង្គទាំងអស់ ដែលបានគាំទ្រប្រទេសកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាឆ្នាំ ២០២២ ប្រកបដោយការលើកចិត្ត ហើយនិងក្នុងន័យស្ថាបនា។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ធ្វើជាប្រធានអាស៊ាឆ្នាំ ២០២២ មិនមែនជារឿងសាមញ្ញពេក នោះទេ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៣ (ភ្នំពេញ-កំពត) ប្រវែងជាង១៣៤ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសូមអរគុណលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលគាំទ្រប្រទេសកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ ដោយមានការលើកចិត្តក្នុងន័យស្ថាបនា ដែលនឹងធ្វើឲ្យកម្ពុជាអាចសម្រេចជោគជ័យ រួមជាមួយសហគមន៍អន្តរជាតិ ក៏ដូចជាដៃគូក្នុងតំបន់អាស៊ាន ដើម្បីធានាជោគជ័យ នៃការដោះស្រាយបញ្ហានានា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា «ក៏ប៉ុន្តែធ្វើប្រធានអាស៊ានឆ្នាំ ២០២២ មិនសាមញ្ញទេ រឿងមួយមិនទាន់ចប់ រឿងមួយបានកើតឡើង រឿងមួយបានកើតឡើង រឿងមួយទៀតបានកើតឡើងបន្ត»។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងបន្ថែមថា «យើងកំពុងបន្តជំរុញ COC រវាងអាស៊ានចិនឲ្យចេញទៅមុខ កើតឡើងនូវបញ្ហា មីយ៉ាន់ម៉ា បញ្ហាមីយ៉ាន់ម៉ាមិនទាន់ចប់ ឥឡូវកើតឡើងបញ្ហារុស្ស៊ី និងអ៊ុយក្រែន ដែលបើទោះជាភូមិសាស្រ្ដនៅឆ្ងាយពីគ្នា ក៏ប៉ុន្តែគេតម្រូវឲ្យយើងបញ្ចេញនូវឥរិយាបថរបស់យើង ផងដែរៗ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ